backup og meta

អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 10, 2023

    អាកាសធាតុ​ក្តៅ​ខ្លាំងអ៊ីចឹង ត្រូវដឹងវិធីថែសុខភាព ប្រយ័ត្ន​ស្លាប់​បាន

    ទោះជា​មិនទាន់​ដល់​ខែចែត្រ ចូលឆ្នាំក្តី តែ​អាកាសធាតុ​ចាប់​ផ្តើមកើនកម្តៅបណ្តើរៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​យើង ពិសេស​កុមារ និង​មនុស្ស​ចាស់។ មិន​មែន​ជា​រឿង​តូច​តាចនោះ​ទេ បញ្ហា​នេះបើ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់ ច្បាស់​ជួប​បញ្ហា​ធំ ឈាន​ដល់ពិការ ឬ​បាត់បង់​ជីវិត​ដោយសារ​ប៉ះពាល់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​បញ្ហា​ជំងឺ​បេះដូង និង​សួត។

    បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​បង្ការ​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង បាន​ណែនាំឲ្យប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នៅ​ពេល​អាកាសធាតុ​ឡើង​ក្តៅខ្លាំង និង​ជំងឺ​មួយ​ចំនួន ដូចជា រាករូស ស្រេ្តស រលាក​ស្បែក និង​ជំងឺ​ឆ្លង​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំទឹក ឬ​អាហារ មិន​មាន​អនាម័យ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១- រោគសញ្ញា​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ខ្លាំង

    អស់កម្លាំងខ្លាំង៖ ពេល​សរីរាង្គ​បាត់បង់​ជាតិ​ទឹក ធ្វើ​ឲ្យ​កើន​អំបិល​លើស​លុប និង​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា​ប៉ូតាស្យ៉ូម ម៉ាញ៉េស្យ៉ូម ធ្វើឲ្យ​រំខាន​ដល់​ចរន្ត​ឈាម និង​ដំណើរការ​ខួរក្បាល។ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង សួត ឬ​តម្រង​នោម ឬ​អ្នក​តប​អាហារ​មាន​ជាតិ​អំបិល ឆាប់​អស់​កម្លាំង។

    រមួលក្រពើ៖ ដូច​នឹង​ករណី​ខាងលើ​ដែរ ពេល​យើង​បាត់បង់​ជាតិ​ទឹក អំបិល ប៉ូតាស្យ៉ូម និង​ម៉ាញ៉េស្យ៉ូម បណ្តាល​ឲ្យ​ជើង​រមួល​ក្រពើ។

    ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល៖ បញ្ហា​ធ្ងន់ធ្ងរ​ពេល​រាងកាយយើង​រង​ការ​ប៉ះពាល់​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​យូរ​ពេក ធ្វើឲ្យ​ខ្លួន​ប្រាណ​បាត់​បង់​លទ្ធភាព​ចុះ​ត្រជាក់​វិញ​ដោយ​ខ្លួន​ឯង។ ម្យ៉ាងវិញ​ទៀត មុខងារ​ខួរក្បាល​បាត់បង់​លទ្ធភាព​ត្រួត​ពិនិត្យ​កម្តៅ​ក្នុង​ខ្លួន ឯ​ការ​បញ្ចេញ​ញើស​ក៏​ថយ​ចុះ។ នៅ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​លើស​ពី ៤០,៥៦ អង្សាសេ អាច​មាន​រោគ​សញ្ញា​ប៉ះពាល់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បណ្តាល​ឲ្យ​ដួល​សន្លប់

    ក្រៅ​ពី​ផល​ប៉ះពាល់​សំខាន់ៗ​ទាំង ៣ ខាងលើ​នេះ ក៏​នៅ​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ដែល​បណ្តាល​មក​ពី​អាកាស​ធាតុ​ក្តៅ​ខ្លាំង មាន​ដូចជា ស្បែក​ឡើង​ក្រហម ក្តៅ និងស្ងួត ឈឺក្បាល វិលមុខ ធីងធោង មិនចេញញើស ខ្សោយសាច់ដុំ ចង្អោរ-ក្អួត បេះដូងដើរញាប់ ដង្ហើមញាប់ វង្វេងវង្វាន់ អាច​បាត់បង់​ស្មារតី សន្លប់ ឬ​បាត់បង់ជីវិត។

    ២- ការការពារ

    – ញ៉ាំទឹក​ឆ្អិនឲ្យបាន​ច្រើន និង​ញឹកញាប់ មិន​ត្រូវចាំ​ដល់​ស្រេក​នោះ​ទេ

    – កុំញ៉ាំស្រា ឬ​ជាតិស្ករ​ច្រើន​ពេក ព្រោះ​កាន់​តែ​បាត់បង់​ជាតិទឹក

    – កុំញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​រមូលក្រពះ

    – ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹក​មាន​ជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)

    – ជៀសវាង​អាហារក្តៅៗ ឬ​ញ៉ាំអាហារ​ច្រើន​ហួស​កម្រិត

    – កាត់​បន្ថយ​ការប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ពេល​ថ្ងៃ ឬ​នៅ​មាត់ទន្លេ/សមុទ្រ

    – ត្រូវ​អនាម័យ​ជាប់​ជានិច្ច ដោយលាង​ដៃ​នឹង​សាប៊ូ

    – ស្លៀក​សម្លៀក​បំពាក់រលុង ស្តើងៗ មាន​ពណ៌​ស្រាល

    – លាប​ឡេ​ការពារ​កម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និង​វ៉ែនតា​ពេល​ចេញក្រៅ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម