backup og meta

រឿង​ចាំបាច់​ស្រីៗ​ត្រូវ​ធ្វើ និងមិនគួរធ្វើ អំឡុង​ពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    រឿង​ចាំបាច់​ស្រីៗ​ត្រូវ​ធ្វើ និងមិនគួរធ្វើ អំឡុង​ពពោះ

    ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។

    អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។

    រឿងចាំបាច់ត្រូវធ្វើ៖

    – ញ៉ាំ​អាហារ​​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ

    – ញ៉ាំ​​អាហារ​ឲ្យបាន ៥ពេល (អាហារ​សំខាន់ ៣ពេល និង​សម្រន់ ២ពេល)

    – តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង)

    – ចាក់​ថ្នាំ​តេតាណុស

    – លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់ និង ៤២​គ្រាប់(ក្រោយសម្រាល)

    – លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត

    – សម្អាត​ខ្លួន​ប្រាណ​ជា​ប្រចាំ។

    ប្រការចៀសវាង៖

    – ចៀសវាង​ការ​ញ៉ាំ​អាហារ​ប្រៃ​ពេក

    – សម្រាក​ឲ្យ​បាន​ច្រើន

    – មិនត្រូវអង្គុយ ឬឈរយូរពេក

    – ចៀសវាង​ធ្វើ​ការងារ​ធ្ងន់ៗ

    – ញ៉ាំ​អាហារក្រៀម​ក្រោះ

    – ហាម​ញ៉ាំ​ស្រា ឬ​ជក់​បារី។

    ការ​អនុវត្ត​បាន​ត្រឹមត្រូវ​ដូច​ការ​ណែនាំទាំង​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ ធ្វើ​ឲ្យ​​ម៉ាក់ៗ និង​បេប៊ី​មាន​សុខភាពល្អ ចៀស​ពី​ផុត​ពី​ហានិភ័យផ្សេងៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​សម្រាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម