backup og meta

អ្នកស្រឡាញ់​សត្វ​ចិញ្ចឹមប្រយ័ត្ន​បន្តិច ព្រោះ​​​អាច​​​បង្ក​បញ្ហា​រលាក​ពោះ​វៀន​ធ្ងន់​ធ្ងរ​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Dec 01, 2019

    អ្នកស្រឡាញ់​សត្វ​ចិញ្ចឹមប្រយ័ត្ន​បន្តិច ព្រោះ​​​អាច​​​បង្ក​បញ្ហា​រលាក​ពោះ​វៀន​ធ្ងន់​ធ្ងរ​​​

    ឃើញ​សត្វ​ចិញ្ចឹម ពិត​ជា​ស្រលាញ់​តាម​ចំណង់​ចំណូល​ចិត្ត​រៀង​​ៗ​ខ្លួន​ ប៉ុន្តែ​​​ដឹង​ទេ​ថា លាមក​របស់​វា​អាច​បង្ក​ឲ្យ​​យើង​ជា​ម្ចាស់ ​ទៅ​ជា​រលាក​​ពោះ​វៀន​កម្រិត​ធ្ងន់​ផង​ដែរ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​។

    ការ​សិក្សា​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ East Tennessee State សហរដ្ឋអាមេរិក​ បាន​ពិនិត្យ​ទៅ​លើ​ទិន្នន័យ​អ្នក​ជំងឺ​​​​ប្រមាណ​ ២​៨០០​នាក់ ​​ធ្លាប់​មាន​ប្រវត្តិ​ពាក់​ព័ន្ធ​ស្និទ្ធ​ទៅ​នឹង​សត្វ​ចិញ្ចឹម​( មិន​​ថា ឆ្កែ​ ឆ្មា បក្សី​) ហើយ​​បាន​រក​ឃើញ​ថា អត្រា​វិវឌ្ឍ​​ជា​រោគ​រលាក​ពោះ​វៀន ១.២៦​% បើ​ធៀប​​នឹង​អ្នក​​ពុំ​សូវ​​​​នៅ​ជាប់​សត្វ​ចិញ្ចឹម​ពេក។

    ក្រុម​អ្នក​ស្រាវជ្រាវ​នៃ សាកលវិទ្យាល័យ​​ខាង​លើ បាន​បង្ហាញ​មូល​ហេតុ​ឲ្យ​ដឹងថា នៅ​ពេល​ដែល​មាន​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ នោះ​ម្ចាស់​សត្វ​ចិញ្ចឹម​នឹង​ត្រូវ​ស្វាគមន៍​រោម សត្វ​ល្អិត សត្វ​ចៃ និង​អតិសុខុមប្រាណ​ផងដែរ។ បន្ទាប់​មក​ទៀត ម្ចាស់​សត្វ​ចិញ្ចឹម​ក៏​ត្រូវ​ ចំណាយ​ពេល​​មួយ​ចំនួន​ដើម្បី​សម្អាត​លាមក​សត្វ​ចិញ្ចឹម​​របស់​ខ្លួន។

    ​​អ្នក​​ស្រាវជ្រាវ​បង្ហាញ​​ទៀត​ថា ត្រឹម​លាមក​សត្វ​សុនខ​​១​ក្បាល អាច​​ផ្ទុក​ដោយ​​បាក់តេរី​ និង​អតិសុខុម​ប្រាណ​រាប់​លាន​ ហើយ​នៅ​ពេល​ម្ចាស់​ឱន​ស្រូប​ អតិសុខុម​ប្រាណ និង​បាក់​តេរី​បង្ក​រោគ​ទាំង​នោះ នឹង​ចូល​តាម​ផ្លូវ​ដង្ហើម និង​​វិវឌ្ឍ​បង្ក​ជា​ហានិភ័យ​នៃ​ដំណើរ​រលាក​ពោះ​វៀន​ធំ​ ហើយ​​វា​បង្ក​ឲ្យ​មនុស្ស​ឈឺ​តាម​អាការៈ​ រាគ​រូស ដើរ​ខ្យល់​​ច្រើន ឈឺ​រមួល​សាច់​ដុំ ហើម​ពោះ​។ ចំពោះ​ការ​លើក​បង្ហាញ​នេះ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពី​បម្រែ​បម្រួល​អតិសុខុម​ប្រាណ​ក្នុង​​ខ្លួន​មនុ​ស្ស​ ក្រោយ​ពេល​​​ពួក​គេទាំង​នោះ​បាន​ប៉ះ​ពាល់​ជិត​ទៅ​នឹង​លាមក​សត្វ​ចិញ្ចឹម​។

    អត្ថបទពាក់ព័ន្ធ៖

    ជា​មួយ​​បញ្ហា​នេះ ក្រុម​អ្នក​​​ស្រាវជ្រាវ បាន​លើក​ឡើង​​ថា ពួក​គេ​ទទួល​ស្គាល់​ថា ការ​ចិញ្ចឹម​សត្វ​ពិត​ជា​រួម​ចំណែកគុណ​ភាព​ និង​​បែប​ផែន​ជីវិត​របស់​ម្ចាស់​សត្វ​​ពិត​មែន ប៉ុន្តែ​អ្នក​​​​ចិញ្ចឹម​​​សត្វ​ទាំង​ឡាយ​ក៏​គួរ​ស្វែង​យល់​ពី​គុណ​វិបត្តិ​​នេះ និង​ចេះ​បង្ការ​​វា​​បាន​។ ដោយ​ឡែក ​ការ​ស្រាវជ្រាវ​ ក្រុម​អ្នក​សិក្សា​​ខាង​លើ ក៏​កំពុង​បន្ត​ស្រាវជ្រាវ​លម្អិត​ពី​រឿង​​ខាង​នេះលើ​​បន្ត​ផង​ដែរ​ ដើម្បី​បញ្ជាក់​ថា​តើ លាមក​​នៃ​សត្វ​ចញ្ចឹម​ណា​ខ្លះ​ ដែល​បង្ក​រោគ​រលាក​ពោះវៀន​ដល់​មនុស្ស​ខ្លាំង​ជាង​គេ​៕

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Dec 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម