backup og meta

អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 13, 2019

    អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

    ប៉ា​ម៉ាក់​ជនជាតិ​អ៊ីតាលី អាចរងការ​ពិន័យ​ធ្ងន់ធ្ងរ ហើយ​កូនៗ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូលរៀន​នៅ​តាម​សាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់​ទាំង​អស់ មិន​អាច​បញ្ជាក់​ថា កូនៗ​បាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវទេនោះ។

    ច្បាប់​ថ្មី ហៅ​ថា “Lorenzin Law” ត្រូវបាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធប្រឆាំង ការ​កើនឡើង​នៃ​ករណី​ជំងឺ​កញ្រ្ជឹល និង​ការធ្លាក់ចុះអត្រា​កុមារ​ទទួលវ៉ាក់សាំង​បង្ការ ដែល​ទើបចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។

    តាម​ច្បាប់​ថ្មី​នេះ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលារៀន ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​ឆ្លង​នានា រួមមាន ​អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និង​ស្អូច។

    ចំណែក​កុមារ​អាយុ ៦-១៦​ ឆ្នាំ មិន​ជាប់​បម្រាម​បញ្ជូន​ចេញ​ពី​សាលារៀន​នោះ​ទេ ប៉ុន្ដែប៉ា​ម៉ាក់​ អាច​ប្រឈម​ការ​ពិន័យ ប្រសិនបើកូន​មិនបាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិន​បាន​ចាក់​វ៉ាក់​សាំង អាច​ត្រូវ​ពិន័យ​ប្រាក់ ៥០០​អឺរ៉ូ ស្មើ​ប្រមាណ​ជិត ៥៦០​ដុល្លារ​អាមេរិក។

    អត្ថបទ​ពាក់ព័ន្ធ៖

  • កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល
  • ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន
  • យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរ​តំបន់​ ក្នុងទីក្រុង​បូឡូញ៉ា បាន​ផ្ញើ​លិខិត​ស្ដីពី​ការ​ផ្អាក​ការ​សិក្សា ទៅ​កាន់ប៉ាម៉ាក់ ក្មេងៗ​ចំនួន ៣០០​នាក់ ​រួចហើយ ខណៈ​ក្មេងៗសរុប​ប្រមាណ ៥.០០០​នាក់ មិនមាន​ឯកសារ​ត្រឹមត្រូវ​ស្ដីពី​ការ​ទទួល​បាន​វាក់សាំង​របស់​ពួកគេ​នោះ​ទេ។

    ទិន្នន័យ​ថ្មី របស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា ប្រទេស​អ៊ីតាលី កំពុង​ធ្លាក់ចុះ​អត្រា​ទទួល​បាន​វាក់សាំង ៩៥ ភាគរយ។ ចំណែក​មន្រ្តី​សុខាភិបាល​សហភាព​អឺរ៉ុប បញ្ជាក់​ថា ជំងឺ​កញ្រ្ជឹល ១៦៥​ករណី ត្រូវ​បាន​រាយការណ៍​ថា បាន​កើត​មាន​នៅ​ខែ ​មករា ឆ្នាំ​២០១៩ ខណៈ​នៅ​ខែ ​ធ្នូ ឆ្នាំ​២០១៨ ក៏មាន​ការ​កើត​មាន​ជំងឺ​នេះ ៧៦​ករណី​ ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម