backup og meta

នុ៎ះ! Airpods និង​កាស​អត់ខ្សែ អាច​ធ្វើ​​ឲ្យ​កើត​ជំងឺ​មហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 13, 2019

    នុ៎ះ! Airpods និង​កាស​អត់ខ្សែ អាច​ធ្វើ​​ឲ្យ​កើត​ជំងឺ​មហារីក

    អ្នកវិទ្យាសាស្រ្ត​រាប់រយ​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ បញ្ជូន​ទៅកាន់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ព្រមាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​នៃ AirPods របស់​ក្រុមហ៊ុន Apple។

    អ្នកជំនាញ ២៥០​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ ដែល​ពួកគេ​ជឿជាក់​ថា កាស​អត់​ខ្សែ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក ដោយសារ​បច្ចេកវិទ្យា​ប្លូធូស (Bluetooth) ជាផ្នែក​មួយ​នៃ​រលក​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច ​អាច​បញ្ជូន​ទិន្នន័យ​បាន។

    អ្នកវិទ្យាសាស្រ្ត​លើកឡើង​ថា ការគំរាមកំហែង​ខ្លាំងនោះ គឺ​ការប្រើប្រាស់​ឧបករណ៍​នៅជិត​នឹង​លលាដ៍ក្បាល​ខាងក្នុង។ “យោងតាម​ការ​សិក្សា​ស្រដៀងគ្នា​ជាច្រើន បាន​ចេញផ្សាយ យើង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ផលប៉ះពាល់​កំពុងកើនឡើង និង​មាន​គ្រប់ទីកន្លែង ទៅនឹង​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច បណ្ដាល​មកពី​អគ្គិសនី និង​ឧបករណី​អត់ខ្សែ។ ការចេញផ្សាយ​បែប​វិទ្យាសាស្រ្ត​ថ្មីៗ​ជាច្រើន បង្ហាញ​ថា ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច ប៉ះពាល់​សរីរាង្គ​រស់​នៅ​ ទាប​ជាងគោលការណ៍​ណែនាំសុវត្ថិភាព​ថ្នាក់​​ជាតិ និង​អន្តរជាតិជាច្រើន​“។

    អ្នកវិទ្យាសាស្រ្ត បាន​កត់សម្គាល់​ថា ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺ​មហារីក ថ្មីៗនេះ បាន​កំណត់​ថា ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិច អាច​បង្ក​ជំងឺ​មហារីកលើ​មនុស្ស។ មិនតែប៉ុណ្ណោះ ជំងឺ​សរសៃប្រសាទ និង​ការ​បំផ្លាញ DNA ក៏មានជាប់ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​ពី​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិចដូចគ្នា។

    ទោះបីជា​ប្រេកង់​អេឡិចត្រូ​ម៉ាញ៉េទិចកម្រិត​ខ្ពស់ អាច​បង្កទៅ​ជាកម្ដៅ បណ្ដាល​ឲ្យ​រលាក និង​ប៉ះពាល់​កំណើន​កោសិកា​ក្នុង​ខ្លួន​មនុស្ស តែអ្នកវិទ្យាសាស្រ្ត​ មិន​ទាន់បានកំណត់​ទំហំ​ផលប៉ះពាល់​កម្រិត​ទាប បង្កឡើង​ដោយ​​​ឧបករណ៍​គ្មាន​ខ្សែ ដូចជា Airpods ​នៅ​ឡើយ។

    ពាក់ព័ន្ធ​​ករណី​នេះ លោក អាឡិច គ្រីសន័រ អ្នកនាំពាក្យ​ក្រុមហ៊ុន Apple ធ្លាប់បញ្ជាក់​នៅ​ឆ្នាំ​ ២០១៦ ផលិតផល​ក្រុមហ៊ុន តែងតែ​រចនា និង​តេស្ដសាកល្បង ដើម្បី​ស្របតាម ឬ​លើស​តម្រូវការ​សុវត្ថិភាព​ជានិច្ច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម