​គេង​លើស ២០​នាទី អាច​ជួយឲ្យ​សុខភាព​កាន់​តែ​ប្រសើរ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ទំនាក់ទំនង​រវាង​ការគេង​តិច និង​ការឡើង​ទម្ងន់ បាន​ត្រូវបាន​កត់សម្គាល់​ជាយូរមកហើយ ប៉ុន្ដែ​ការសិក្សា​មួយ នៅ​ឆ្នាំ​២០១៨ បង្ហាញ​ថា ការ​គេង​បន្ថែម​លើស ២០​នាទី អាចជួយ​អ្នក​កាត់បន្ថយ​ថាមពល​អាហារ​ មិនចាំបាច់​សម្រាប់​សុខភាព។

អ្នកស្រាវជ្រាវជាច្រើន បាន​ធ្វើការ​សិក្សា​លើ​មនុស្ស​មាន​សុខភាព​ល្អ ចំនួន ៤២​នាក់ ដោយ​គេង​ក្នុង​រយៈពេលពេល​ពី ៥-៧​ ម៉ោង ក្នុង​មួយ​យប់។ ក្នុង​នោះ មនុស្ស ២១​នាក់ ចូល​រួម​​សិក្សា​នេះ ដោយ​កំណត់​ឲ្យ​គេង​រយៈពេល​យូរ ​មិន​ផឹក​សារធាតុ​កាហ្វេអ៊ីន បង្កើត​ទម្លាប់​ពេល​ចូល​គេង និង​មិន​ចូលគេង​ដោយ​ការ​ញ៉ាំ​ឆ្អែត​ពេក ឬតិចពេក ខណៈ ២១​ នាក់ផ្សេង​ទៀត បន្ដ​ទម្លាប់​គេង​តាម​ធម្មតា។

ការសិក្សា​ រកឃើញ​ថា ៨៦% នៃ​ក្រុម​បង្កើត​ទម្លាប់ចូលគេង បាន​បង្កើន​រយៈពេល​គេង​របស់ពួកគេ​ជាធម្យម ២១​នាទី ហើយ​រយៈពេល​ ១ខែ ក្នុង​ការសិក្សា​នេះ បាន​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន ជិត ១០​ក្រាម ដែល​ស្មើ​ពាក់កណ្ដាល​នៃ​សូកូឡា ១​ដុំ ឬ​នំ​ខេក ១ ​ចំណិត។ ជាមួយ​គ្នា​នេះ សារធាតុ​កាបូអ៊ីដ្រាត ក៏​មាន​ការ​ថយចុះ​ផងដែរ។

បណ្ឌិត វេនឌី ហល អ្នកសា្រវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​អាហារបំប៉ន នៃ​សាកលវិទ្យាល័យ King’s College London និង​ជាអ្នក​សិក្សា​លើ​ករណី​នេះ បាន​បញ្ជាក់​ថា “ការពិត ការគេង​ថែម នាំឲ្យ​មាន​ការ​កាត់បន្ថយ​ការ​ផ្ទុក​នៃ​សារធាតុ​ស្ករ មានន័យ​ថា ស្ករ​ត្រូវបាន​បន្ថែម​ទៅក្នុង​អាហារ ទាំង​នៅ​ភោជនីយដ្ឋាន ឬចម្អិនតាមផ្ទះ ក៏ដូចជា​ស្ករ​នៅ​ក្នុង​ទឹកឃ្មុំ ទឹក​ស៊ីរ៉ូ និង​ទឹកផ្លែឈើ… កត្ដា​នេះ ស្នើឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ធម្មតា​មួយ​ក្នុង​របៀបរបប​រស់នៅ ប្រហែល​ពិតជា​អាច​ជួយ​មនុស្ស​ទទួល​របប​អាហារ​កាន់តែ​មាន​សុខភាព​ល្អ“។

ការគេង Hello គ្រូពេទ្យ

ដូច្នេះ ប្រសិនបើ​អ្នកចង់​ស្រក​ទម្ងន់ ឬ​ទទួល​ទាន​អាហារ​សម្រាប់​សុខភាព​កាន់តែ​ប្រសើរ នេះជា​គំនិត​ល្អ​មួយ ដើម្បី​ចាប់ផ្ដើម​ពិនិត្យ​មើល​​ពេលវេលា​គេង​របស់​អ្នក។ យោងតាម​របាយការណ៍ ​ស្ដីពី​ការ​ទទួល​ដំណេក​បាន​ល្អ ចេញផ្សាយ​នៅ​ឆ្នាំ ​២០១៧ ​បង្ហាញ​វិធី​មួយ​ចំនួន យើងគួរ​ធ្វើ ដើម្បី​ទទួល​ដំណេក​បាន​ល្អ៖

– បញ្ឈប់​ការប្រើប្រាស់​ទូរសព្ទ ៣៧​នាទី មុន​អ្នក​ចូលគេង
– ចូលគេង​នៅ​ម៉ោង ១០:៣៩​ នាទីយប់
– គេងលើគ្រែ និងក្នុងបន្ទប់មាន​អនាម័យ​ស្អាត
– បិទភ្លើង ឲ្យ​បន្ទប់​ងងឹត
– អានសៀវភៅមុន​ចូលគេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 14, 2019

អ្នកអាចចូលចិត្ត