backup og meta

ម៉េច​បាន​ខែ​ក្ដៅ យើង​ម្នាក់ៗ​ត្រូវ​ការវីតាមីន C បំផុត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 02, 2019

    ម៉េច​បាន​ខែ​ក្ដៅ យើង​ម្នាក់ៗ​ត្រូវ​ការវីតាមីន C បំផុត?

    រដូវក្ដៅ  អាកាសធាតុ​ក្តៅហួតហែង ម្នាក់ៗចង់ទៅ​លេង​តំបន់​ឆ្នេរសមុទ្រ ឬ​កន្លែង​ត្រជាក់ខ្លាំងៗមានអាងហែលទឹក។ រឿងមួយ ដែល​យើង​មិនគួរ​ភ្លេច គឺ​ដបទឹក​មាន​វីតាមីន C។ ប្រសិនបើ​យើង​គិតថា មិន​ល្អ​នោះទេ អាច​ញ៉ាំផ្លែឈើសម្បូរ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​ក៏បាន។

    ផ្លែ​ស្វាយ ក្រូច និង​ឪឡឹក អាច​ផ្ដល់​ឲ្យ​យើងនូវ​ការចាប់ផ្ដើម​ដ៏ស្រស់ស្រាយ និង​ការផ្ដល់​ថាមពលសម្រាប់​ថ្ងៃ​ថ្មី ប្រសិនបើ​យើង​រួមបញ្ចូល​ផ្លៃឈើ​ទាំង​នេះ ក្នុង​អាហារ​ពេលព្រឹក​។

    ហេតុអ្វី​ចាំបាច់​ត្រូវការ​វីតាមីន C នៅ​រដូវក្ដៅ?

    ក្នុងចំណោម​វីតាមីន និង​សារធាតុ​រ៉ែ​ទាំង​អស់ ដែល​មាន​ក្នុង​អាហារ​បំប៉ន វីតាមីន C ផ្ដល់​ថាមពល​ខ្លាំងជាងគេ ដែល​អាច​ការពារ​យើងពី​ផលប៉ះពាល់​មិន​ល្អ​នៃ​ព្រះអាទិត្យ និង​កម្ដៅរបស់​វា។ កាំរស្មី​ព្រះអាទិត្យ និង​កាំរស្មីអ៊ុលត្រាវីយូឡេត បាន​បំផ្លាញ​ស្បែក​យើង ប្រសិនបើ​ពុំបាន​ការពារ​នោះទេ។

    ប៉ុន្ដែ វីតាមីន C អាចធ្វើឲ្យ​ស្បែក​យើង​កាន់តែរឹងមាំ និង​អាច​ទប់ទល់​ទៅនឹង​ផលប៉ះពាល់​នៃ​កាំរស្មី​អ៊ុលត្រាវីយូឡេត ក៏ដូចជា​ការប្រែប្រួល​ផ្សេងទៀត​នៅ​ក្នុង​បរិស្ថាន បណ្ដាល​មកពី​ការបំពុល និង​ធូលី។ វីតាមីន C គឺជាវីតាមីន​ប្រឆាំង​អ៊ុកស៊ីតកម្ម ហើយ​បន្សុទ្ធ​សារធាតុ​មិនស្អាត ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​នៅ​លើ​ស្បែក​។

    រឿងមួយ​ដ៏សំខាន់ទៀត ដែល​យើង​គួរដឹង​អំពី​វីតាមីន C គឺវាមិនមែន​ត្រឹមតែ​អាចរក្សា​សុខភាព​ស្បែក​នោះទេ វា​ថែមទាំង​បង្ការ​ការកើតមានចំណុច​ស្រអាប់នានា ដែលកើតចេញ​ពី​ក្រពេញ​របស់​យើង។ វា​ក៏ដើរតួនាទី​រារាំង​ស្ថានភាព​ស្បែក​នានា ដូចជា​ការ​កើត​មុន​ជាដើម។

    វីតាមីន C ក៏ជួយ​រក្សា​រាងកាយ​ឲ្យ​រឹងមាំ និង​បង្កើនប្រព័ន្ធ​ការពារ​របស់​យើង អំឡុង​រដូវក្ដៅ។ ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​បាតុភូត​ដែលកម្ដៅ និង​ភ្លៀង បាន​ផ្លាស់ប្ដូរ​គ្នា អំឡុងពេល​ខ្លះ នៅ​ក្នុង​រដូវក្ដៅ ករណី​ជំងឺ​គ្រុនក្ដៅ និង​ផ្ដាសាយ បាន​កើនឡើង​ផងដែរ។ វីតាមីន C អាច​ជួយ​កាត់បន្ថយ​ភាពប្រឈម និង​បង្ការ​ពី​ការ​កើតមាន​ជំងឺ​ទាំង​នេះបាន​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម