ដំណឹង​ល្អ! បញ្ហា​ប្រុសៗ​អត់កូន ជិតមាន​វិធី​ព្យាបាល​ហើយ

ដោយ ត្រួតពិនិត្យដោយ MEY Sansophea.

បញ្ហា​ប្រុសៗជា​ច្រើន​កំពុង​ព្រួយ​បារម្ភ​ខ្លាំង ពិសេស​រៀបការ​រាប់​ឆ្នាំហើយនៅ​តែ​គ្មាន​អូនៗ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ បាន​បង្ហាញពី​លទ្ធ​ផល​វិជ្ជមាន រឿង​អត់កូន​របស់​ប្រុស នឹង​អាចព្យាបាល​បាននៅ​ពេលឆាប់ៗ​ខាងមុខ​នេះ។

ការសិក្សា​របស់​អង់គ្លេស បង្ហាញ​នាពេល​ថ្មីៗនេះ បញ្ជាក់​ថា មេជីវិត​ឈ្មោលដែល​ត្រូវ​អ្នក​ស្រាវ​ជ្រាវយកចេញពី​ពងស្វាស ប្រុសៗ​​អត់កូន នៅ​តែ​មាន​សុខភាព​ល្អ ដូចមេជីវិត​ឈ្មោលបញ្ចេញ​ដោយ​ប្រុស​ៗ​មាន​កូន​ធម្មតា​ដែរ។

ការសិក្សាដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Jonathan Ramsay នៅ​សាលា Imperial College Healthcare ក្នុងក្រុង​ឡុងដ៍ បានពិសោធទៅលើ​មេ​ជីវិត​ឈ្មោល​​ប្រុសៗ ៦៣ ​នាក់ សុទ្ធ​សឹងជាមនុស្ស​គ្មាន​កូន ដោយ​បាន​បំបែក​ជា​ DNA និង​ប្រៀប​ធៀប​ជា​មួយ​មេ​ជីវិតឈ្មោល​ប្រុសៗ​ អាច​មាន​កូន​ដូច​ធម្មតា​ ៧៦ នាក់ ហើយ​ជាលទ្ធ​ផល គុណ​ភាព​មេ​ជីវិត​ប្រុសៗអត់កូន គឺ​ខ្ពស់​ជាង​គុណភាព​មេជីវិតឈ្មោល​ប្រុស​ៗ​មាន​កូនដល់ទៅ ៤០% ឯណោះ។

លោក​វេជ្ជ​បណ្ឌិត  Jonathan Ramsay លើកឡើង​ថា “ពិត​ជារឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​សិក្សា​នេះ ព្រោះ​គុណ​ភាព​មេ​ជីវិត​ឈ្មោល​របស់​ប្រុសៗ​អត់កូន និង​អ្នក​មាន​កូន​ធម្មតា​គឺ​ប្រហាក់​ប្រហែល​គ្នា”។

អត្ថបទពាក់ព័ន្ធ៖

លោកថា ភាគច្រើនសម្រាប់​បញ្ហា​ប្រុសៗអត់​កូន គឺ​ជាប់​ពាក់ព័ន្ធ​បំបែក DNA ក្នុងមេជីវិត​ឈ្មោល ពេល​មាន​ការ​​ផ្លាស់ប្ដូរ​ពី​ពងស្វាស ទៅ​ការបញ្ចេញទឹកកាម អាច​បណ្តាល​មក​ពី​ភាព​តាន​តឹង​អុកស៊ីតកម្ម ដែលបង្ក​ឡើង​មក​ពីរបបអាហារមិនល្អ ការជក់បារី និង​ការមិនសូវមាន​សកម្មភាព​ប្រចាំ​ថ្ងៃ។ អ្នកមាន​ជំងឺ​នោមផ្អែម និង​ជំងឺ​រលាកពោះវៀន (Crohn) អាចមាន​ភាគខ្ពស់​ប្រឈមភាពតានតឹង​អុកស៊ីតកម្ម​លើ DNA មេជីវិត​ឈ្មោល។

ទោះ​ជាការ​សិក្សា​ថ្មី​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​វា​អាច​ជាភស្តុតាង​ថ្មី​ សម្រាប់​ការ​សិក្សា​បន្ត​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​អត់​កូន​របស់​ប្រុសៗ ដោយ​រំពឹង​អាច​នឹង​រក​ឃើញ​វិធី​ព្យាបាល​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 5, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 5, 2019

អ្នកអាចចូលចិត្ត