តៃវ៉ាន់ ​​​​​​នឹង​​​ផាក​ពិន័យ​​អ្នក​ដំណើរ​នាំ​ផលិត​ផល​សាច់​ជ្រូក​ពី​កម្ពុជាចូល​ទឹក​ដី​ខ្លួន​

ដោយ ត្រួតពិនិត្យដោយ MEY Sansophea

ក្រោយ​ផ្ទុះ​ករណី​ ជ្រូក​ខ្មែរ​ឆ្លងជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិកពី​ជ្រូក​វៀតណាម អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​ចាត់​វិធាន​ការ​ក្តៅភ្លាមៗ​ ដោយ​ចេញ​បម្រាម ហាមមិនឲ្យ​អ្នក​ដំណើរ​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​នាំ​ផលិតផល​សាច់​ជ្រូកចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រមាន​ផាក​ពិន័យ​រាប់​ពាន់​ដុល្លារ​ថែម​ទៀត។

ការិយាល័យ​​​ត្រួតពិនិត្យ​​សុខភាព​សត្វ រុក្ខ​ជាតិ និង​បង្ការ​រោគ​ឆ្លង ​កោះ​តៃវ៉ាន់ បាន​ប្រកាស​ហាម​រាល់​អ្នក​ដំណើរ​​មិន​ឲ្យ​នាំ​​យក​ផលិត​ផល​សាច់​ជ្រូក​​ពី​ប្រទេស​កម្ពុជា​ ដោយការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​​ បន្ទាប់​ពី​អង្គការ​​​​ពិភពលោក​សម្រាប់​​សុខភាព​សត្វ​​ OIE បាន​បញ្ជាក់​ពី​ករណី​​ផ្ទុះ​ជំងឺ​​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​។

តាម​សារព័ត៌មាន​ Focus Taiwan ​កម្ពុជា ​ត្រូវគេ​រាយ​ការណ៍​​ កើត​មាន​ករណី​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ កាល​ពី​ពេល​ថ្មីៗ​នេះ ​នៅ​ក្បែរ​​ព្រំដែន​វៀតណាម​ ដែល​​​ករណី​ជំងឺ​​នោះ​ បាន​សម្លាប់​​ជ្រូក ​​៤០០​ក្បាល​​ នៅ​ខេត្ត​រតនគិរី​​។

តាម​រយៈ​​របាយ​ការណ៍​ពី​អង្គការ​ខាង​លើ​នេះ អាជ្ញាធរ​​កោះ​តៃវ៉ាន់​ បាន​ចេញ​វិធាន​ការ​ផាក​ពិន័យ​ចំពោះ​​រាល់​អ្នក​ដំណើរ​ទាំង​ឡាយ​ណា​ដែល​នាំ​ផលិត​ផល​សាច់​ជ្រូក​ពី​​បណ្តា​ប្រទេសកើត​មាន​ករណី​ជំងឺ​នេះ រួម​មាន ​​កម្ពុជា វៀតណាម ម៉ុងហ្គោលី និង​ចិន។

អត្ថបទ​ពាក់ព័ន្ធ៖

បើ​តាម​លោក Feng Hai-Tung នាយក​ការិយាល័យ​​​ត្រួតពិនិត្យ​​សុខភាព​សត្វ រុក្ខ​ជាតិ និង​បង្ការ​រោគ​ឆ្លង​របស់​កោះ​តៃវ៉ាន់​ អាជ្ញាធរនឹង​ត្រួត​ពិនិត្យ​​យ៉ាង​​តឹង​រ៉ឹង​រាល់​ឥវ៉ាន់​អ្នក​ដំណើរ​​មក​ពី​ប្រទេស​ក្រៅ ដោយ​ប្រើ​ម៉ាស៊ីន​ស្កេន​។ ករណី​រក​ឃើញ​​ អ្នក​ដំណើរ​នាំ​​ផលិត​ផល​សាច់​ជ្រូក​ពី​បណ្តា​ប្រទេស​ខាង​លើ​ នឹង​ត្រូវ​​ផាក​ពិន័យ​​ជា​ទឹក​ប្រាក់​ ២​ សែន​ដុល្លារ​តៃវ៉ាន់​ ស្មើ​ប្រមាណ​​​ ៦៤៩០ ​ដុល្លារ​អាមេរិក ហើយ​​ករណី​អ្នក​ដំណើរ​​នាំ​យក​ផលិត​ផល​សាច់​ជ្រូក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​ ក៏​នឹង​ត្រូវ​រង​ពិន័យ​​​ជា​ទឹក​ប្រាក់​ ៣​ ម៉ឺន​ដុល្លារ​តៃវ៉ាន់​​ ដូច​គ្នា​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 6, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 6, 2019

អ្នកអាចចូលចិត្ត