backup og meta

​មួយថ្ងៃញ៉ាំ​របស់ទាំងនេះលើស ២០០​ក្រាម ប្រយ័ត្នឆាប់ស្លាប់!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 11, 2019

    ​មួយថ្ងៃញ៉ាំ​របស់ទាំងនេះលើស ២០០​ក្រាម ប្រយ័ត្នឆាប់ស្លាប់!

    ដឹងហើយ​ញ៉ាំ​សាច់​ច្រើន​មិនល្អ​ចំពោះ​សុខភាពទេ កុំថាឡើយសាច់​កែ​ច្នៃ មិនថា​ជា​សាច់គោ សាច់ជ្រូក ឬសាច់ក្រក បើញ៉ាំ​លើសពី ២០០​ក្រាម/ថ្ងៃ នាំឲ្យ​ឆាប់​ស្លាប់ នៅ ២០ ​ឆ្នាំ​ខាងមុខ បើធៀបនឹង​អ្នក​ញ៉ាំ​សាច់​ទាំងនេះ តិចជាង ១០០​ ក្រាម/ថ្ងៃ។

    ការសិក្សាថ្មី​នៅ​ហ្វាំងឡង់ រកឃើញ​ថា ញ៉ាំ​សាច់ក្រក ៣​ដុំ ឬ​សាច់ភ្លៅជ្រូក ១០​ចំណិត សាច់គោ​អាំង ១ដុំ ឬ​សាច់ជ្រូកបីជាន់ ៦​ចំណិត មាន​ទម្ងន់​ស្មើប្រមាណ ២០០ ​ក្រាម/​ថ្ងៃ នឹងនាំ​ឲ្យ​ឆាប់​ស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ប្រភព​សំខាន់​នៃ​ប្រូតេអ៊ីន គឺ​សាច់ក្រហម ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺ​បេះដូង និង​មហារីក​ពោះវៀន (Bowel Cancer)។

    ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ហ្វាំងឡង់ សាកល្បង​លើ​មនុស្ស ២.៦៤១​នាក់ អាយុពី ៤២-៦០​ ឆ្នាំ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ
    • អាហារ​ ៥ យ៉ាង ប្រុសៗញ៉ាំ ប៉ូវ​សុខភាព​ឲ្យខ្លាំង

    ចំណែក​ក្រសួង​សុខាភិបាល​ចក្រភព​អង់គ្លេស ណែនាំ​ឲ្យ​ញ៉ាំ​សាច់ក្រហម តិចជាង ៧០​ក្រាម/​ថ្ងៃ ខណៈវិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​អាមេរិក ណែនាំ​ឲ្យ​ញ៉ាំ​សាច់អតិបរមា ៥១០​ ក្រាម/សប្ដាហ៍ ឬស្មើ ៧២ ​ក្រាម/ថ្ងៃ។

    គួរបញ្ជាក់​ថា សាច់ក្រហម មាន​ខ្លាញ់ឆ្អែត​កម្រិត​ខ្ពស់ជាង​សាច់មាន់ នាំឲ្យ​កើនឡើង​កម្រិត​កូលេស្តេរ៉ូល ជា​សារធាតុ​បង្កជំងឺ​បេះដូង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម