backup og meta

"ហាត់​ប្រាណ​ពេលពពោះ" ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 12, 2019

    "ហាត់​ប្រាណ​ពេលពពោះ" ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ

    អត្ថបទ​មុន “Hello គ្រូពេទ្យ” បាន​ប្រាប់ស្រីៗ​យើង​ហើយ ពេល​ពពោះគួរ​​ហាត់​ប្រាណ​បែប​ណាទើប​មាន​សុវត្ថិភាព​ សុខភាព​ល្អ តែសម្រាប់​អត្ថបទ​​នេះវិញ អ្វី​ដែល​ស្រីៗ​​យើងត្រូវដឹង បើ​ចង់​ហាត់​ប្រាណ​​អំឡុង​ពេល​ពពោះ គឺ​វិធី​សាស្ត្រ​រៀប​ចំ​ខ្លួន​មុន​ពេល​ហាត់​ប្រាណ និងត្រូវ​ចៀស​វាង​សកម្ម​ភាព​ណា ដែល​អាច​ងាយឲ្យ​យើងជួយ​គ្រោះ​ថ្នាក់។​

    ១- វិធី​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ហាត់​ប្រាណ

    ដើម្បីហាត់​ប្រាណ​ពេល​ពពោះ​ដោយ​សុវត្ថិភាព ជំហាន​ដំបូង​ត្រៀម​រៀប​ចំខ្លួន​សម្រាប់​លំហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដូច​ជា៖

    – ស្លៀក​សំលៀកបំពាក់​រលុងៗ និង​ផ្ដល់ភាព​ងាយស្រួល​ពេល​ហាត់​ប្រាណ

    – ជ្រើសរើស​ប្រភេទ​ស្បែកជើង​កីឡា​ឲ្យ​បាន​ស័ក្ដិសមអំឡុងពេល​ហាត់ប្រាណ

    – ហាត់ប្រាណ​នៅ​ទីតាំង​មាន​ផ្ទៃរាបស្មើ ដើម្បី​បង្ការ​គ្រោះថ្នាក់

    – ញ៉ាំ​អាហារ​ផ្ដល់​កាឡូរី​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​ពេល​ពពោះ និង​ពេល​ហាត់ប្រាណ​របស់យើង

    – ក្រោយ​ញ៉ាំ​យ៉ាងតិច ១​ ម៉ោង ទើបអាច​ហាត់ប្រាណ​បាន

    – ផឹកទឹក​ឲ្យ​បាន​ច្រើន ទាំង​មុន អំឡុងពេល និង​ក្រោយពេល​ហាត់ប្រាណ

    – ក្រោយ​ហាត់ប្រាណ​ផ្ទាល់​នឹង​កម្រាល ពេល​ក្រោក​ ត្រូវ​ក្រោក​​យឺតៗ ដើម្បី​ចៀសវាង​ការវិលមុខ ដួល​ប៉ះ​ពាល់​កូន​ក្នុង​ផ្ទៃ។

    ហាត់ប្រាណពេល​ពពោះ

    អត្ថបទពាក់ព័ន្ធ៖

    ២- សកម្មភាព​ហាត់ប្រាណស្រី​ពពោះ​គួរចៀសវាង

    – សកម្មភាព​នានា ងាយធ្វើ​ឲ្យ​យើង​​ដួល

    – សកម្មភាព​លោតហក់​ចុះឡើង

    – ចលនា​បង្វឹល​ចង្កេះ អំឡុងពេល​ឈរ

    – ការហាត់ប្រាណ អាច​ធ្វើ​ឲ្យ​​ឈឺពោះ (Abdominal Trauma) រួមមាន​ សកម្មភាព​ផ្លាស់ប្ដូរ​គោលដៅ​លឿន និង​ចលនា​បង្ក​របួស

    – កុំ​ហាត់ប្រាណ​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ ឬហប់

    – កុំព្យាយាម​អត់ដង្ហើម ដើម្បី​​ហាត់ប្រាណបាន​យូរ​ ឬ​ច្រើន

    – កុំហាត់ប្រាណពេល​អស់កម្លាំង។

    ដើម្បីប្រាកដ​ថា ការហាត់​ប្រាណ​យើង​កំពុង​ធ្វើត្រឹមត្រូវ​ អាច​ផ្តល់​សុខភាព​ល្អ​ទាំង​ម៉ាក់ៗ និង​បេប៊ីក្នុង​ផ្ទៃ គប្បី​ប្រឹក្សា​យល់ជាមួយ​គ្រូពេទ្យ​ជាមុន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម