WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

ដោយ ត្រួតពិនិត្យដោយ MEY Sansophea

នុ៎ះ! ប្រាប់​ហើយ​ប្រាប់​ទៀត ថាកុំៗ ស្រលាញ់​ប៉ុណ្ណ រវល់​ប៉ុណ្ណា ឬ​ពិ​​បាក​ប៉ុណ្ណា គួរ​គិត​គូរ​សុខភាព អនា​គត​អូនៗ​ផង ពិសេស​រឿង​ឲ្យ​អូនៗ​តូចៗ​មើល​ទូរសព្ទ ថេប្លេត តែម្តង។ ពេលនេះ អង្គការសុខភាព​ពិភពលោក ចេញ​មុខ​ព្រមាន និង​ដាក់​កំហិត​ចំៗ​សម្រាប់​ប៉ា​ម៉ាក់ ចូល​ចិត្ត​ទម្រើស​កូន​បែ​នេះ។

អង្គការ​សុខភាព​ពិភពលោក WHO នៅសប្ដាហ៍​នេះ ចេញ​គោលការណ៍​ណែនាំ​ជាលើក​ដំបូង ស្ដីពីរយៈ​​ពេល​មើល​អេក្រង់ ​ទូរសព្ទ ថេប្លេត ក៏​ដូច​ជាឧបអេឡិចត្រូនិក​ផ្សេង​ទៀត សម្រាប់​ក្មេងៗ។ គោលការណ៍ រួមមាន៖

ក្មេងៗ​អាយុក្រោម ១​ឆ្នាំ មិនអនុញ្ញាត​ឲ្យ​សម្លឹង​មើល​អេក្រង់ទាំង​​នោះទេ
ក្មេងៗ​អាយុក្រោម ៥​ឆ្នាំ មិនគួរ​ឲ្យ​សម្លឹង​មើល​អេក្រង់​លើស​ពី ១​ម៉ោង/ថ្ងៃ

គោលការណ៍​ណែនាំ​នេះ ស្រដៀង​នឹង​ការណែនាំ​របស់​សមាគម​គ្រូពេទ្យ​អាមេរិកផងដែរ ដោយ​ក្មេងៗ​​អាយុ​ក្រោម ១៨​ខែ គួរចៀសវាង​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ហើយ​ក្មេងៗ​អាយុ​ក្រោម ២​ឆ្នាំ គួរជ្រើសរើស​កម្មវិធី​មាន​លក្ខណៈ​អប់រំ ឲ្យ​មើល​ជាមួយ​ម្ដាយឪពុក។

យ៉ាង​ណា WHO មិនបាន​បញ្ជាក់​ពី​​ផល​ប៉ះពាល់នៅ​ពេល​ក្មេងៗ សម្លឹង​មើល​អេក្រង់ទូរសព្ទ ឬឧបករណ៍​អេឡិចត្រូនិកផ្សេងទៀតឡើយ ប៉ុន្តែយោង​តាមការ​ស្រាវ​ជ្រាវ​ជាច្រើន​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់ ឲ្យ​ក្មេងតូចៗ​សម្លឹង​អេក្រង់រយៈពេល​យូរ នាំ​ឲ្យ​ប៉ះពាល់ខ្លាំង​ចំពោះ​សុខភាព​ក្មេងៗ ពិសេស ​ភ្នែក និងការ​វិវត្តផ្នែក​ខួរក្បាលតែម្តង។

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្ដែ​ក៏មាន​ការលើកឡើង​ដែរ​ថា គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ មិនបាន​គិតលើ​ផលប្រយោជន៍ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល រួមមាន​មាតិកា និង​បរិបទ​នៃ​ការប្រើប្រាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 28, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 28, 2019

អ្នកអាចចូលចិត្ត