backup og meta

ជំងឺ Monkeypox កើត​ជាលើកដំបូងនៅ​សិង្ហបុរី អ្នក​ស្និទ្ធនឹង​អ្នក​ជំងឺត្រូវ​ឲ្យ​នៅ​តែ​ឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 10, 2019

    ជំងឺ Monkeypox កើត​ជាលើកដំបូងនៅ​សិង្ហបុរី អ្នក​ស្និទ្ធនឹង​អ្នក​ជំងឺត្រូវ​ឲ្យ​នៅ​តែ​ឯង

    សិង្ហបុរី ជា​ប្រទេស​ស៊ីវិល័យ មាន​ស្ដង់ដារ​រស់នៅ និង​សុខាភិបាល​ខ្ពស់ ពេល​នេះមានលេចឡើង​នៅ​ជំងឺ​​ម្យ៉ាង គឺ​ជំងឺអុតស្វាយ (Monkeypox) ធ្វើ​ឲ្យ​អាជ្ញាធរ​សិង្ហបុរី បង្កើន​ការ​ប្រុងប្រយ័ត្ន។ តើជំងឺ​នេះមាន​ប្រភព​មកពី​ណា?

    ក្រសួង​សុខាភិបាល​សិង្ហបុរី កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០១៩ ប្រកាស​ថា បុរស​ជនជាតិ​នីហ្សេ៊រីយ៉ា វ័យ ៣៨​ឆ្នាំ​ម្នាក់ តេស្ដ​ឈាមរកឃើញ​ថា ឆ្លង​ជំងឺ Monkeypoxអ្នក​ជំងឺកំពុង​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់​តែឯង នៅ​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​ឆ្លង (NCID)។ ក្រសួង បញ្ជាក់​ថា នេះជា​ករណី​ទី១ នៅ​សិង្ហបុរី។

    ក្រសួង​ដដែល​នេះ បន្ថែម​ថា អ្នកជំងឺបាន​ញ៉ាំ​សាច់សត្វព្រៃ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ នៅ​ប្រទេស​នីហ្សេ៊រីយ៉ា មុន​លោកចូល​មក​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ចូលរួម​សិក្ខាសាលា​មួយ ចាប់ពី​ថ្ងៃ​ទី២៩-៣០ ខែមេសា ឆ្នាំ​២០១៩។

    ត្រឹម​ព្យាបាល និង​ដាក់​ឲ្យ​អ្នក​ជំងឺ​នៅ​ដាក់​តែ​ឯង មិន​ទាន់គ្រប់គ្រាន់​ទេ សម្រាប់​ក្រសួង​សុខាភិបាល​សិង្ហបុរី។ ក្រសួង បាន​ស្វែងរក និង​កំណត់​អត្តសញ្ញាណ​មនុស្ស​ចំនួន ២៣​នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ជំងឺ​ទៀត។ មនុស្ស​ទាំង ២៣​នាក់នេះ បាន​ទទួល​វ៉ាក់សាំង អាច​ការពារ និង​កាត់បន្ថយ​ភាពប្រឈម​ធ្ងន់ធ្ងរ នៃ​ជំងឺ​នេះ ព្រមទាំង​ដាក់​ឲ្យ​នៅ​ដាច់តែ​ឯង ក្រោម​ការត្រួតពិនិត្យ រយៈពេល ២១​ថ្ងៃ

    ជំងឺ Monkeypox បណ្ដាល​មកពី​វីរុស​ម្យ៉ាង ចម្លងទៅ​មនុស្ស តាមរយៈ​សត្វ ដូចជា​ប្រភេទ​សត្វ​កកេរ និង​សត្វ​ស្វា។ ជំងឺ​នេះឆ្លង​តាមរយៈ​ឈាម សារធាតុ​រាវ​ក្នុង​រាងកាយ ឬ​ការ​ប៉ះពាល់​​សត្វ​មាន​ជំងឺ​នេះ។ រោគសញ្ញានៃ​ជំងឺ​នេះ រួមមាន ក្តៅខ្លួន ឈឺក្បាល ឈឺខ្នង ចុង​សាច់ដុំ និង​អស់កម្លាំង។ Monkeypox រកឃើញ​ដំបូង នៅ​ប្រទេស​កុងហ្គោ នៅ​ឆ្នាំ​១៩៧០ បន្ទាប់​មក​ទៀត មាន​នៅ​អាហ្វ្រិក​កណ្ដាល និង​អាហ្វ្រិក​ខាងលិច។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម