ជឿអត់ ផឹកទឹក​រ៉ែ ការពារ​ជំងឺលើសឈាម?

ដោយ ត្រួតពិនិត្យដោយ Chip Chet

មួយថ្ងៃៗ យើង​ផឹកទឹក យ៉ាងតិច​ក៏ ១ លីត្រ​ដែរ ដើម្បី​បំបាត់​ការ​ស្រេក​ទឹក ក៏ដូចជា​បំពេញ​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ។ ការសិក្សា​មួយ រកឃើញ​ថា ផឹកទឹក​មាន​ជាតិ​រ៉ែ ជួយ​ការពារ​ជំងឺ​លើសឈាម។ តើរាល់​ថ្ងៃ យើង​ផឹកទឹក​មាន​ជាតិ​រ៉ែដែរ​ទេ?

ការសិក្សាធ្វើឡើង​លើ​មនុស្ស​មួយ​ចំនួន​រស់នៅ​តំបន់​ឆ្នេរនៃ​ប្រទេស​បង់ក្លាដេស ដោយ​ទីនោះ មាន​ប្រជាជន​រស់នៅ​ជាងរាប់​លាន​នាក់ផឹកទឹក​យក​មកពី​ក្នុងដី។ ទឹក​ក្នុង​ដីនៅ​ទីនោះ មាន​ទឹកសមុទ្រ​ហូរចូល បណ្ដាល​ឲ្យទឹកមាន​កម្រិត​ជាតិ​រ៉ែខ្ពស់។

អ្នកស្រាវជ្រាវធ្វើការ​វិភាគ​លើ​សារធាតុ​អំបិលនៅ​ក្នុង​ទឹកផឹក និង​រកឃើញ​លទ្ធផល​ខុសគ្នាចំនួន​២។ ទី​មួយ អ្នកផឹកទឹក​មាន​ជាតិ​អំបិល​មធ្យម ហើយ​មាន​កម្រិត​កាល់ស្យូម និង​ម៉ាញ៉េស្យូម​ខ្ពស់នៅ​ក្នុង​ទឹកនោម​របស់​ពួកគេ ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ទាប។ ចំណែក​ទី​២ អ្នកផឹកទឹក​មាន​ជាតិ​អំបិល​មធ្យម ហើយ​មាន​ជាតិ​សូដ្យូម​ខ្ពស់នៅក្នុង​ទឹកនោម ប្រឈម​នឹង​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើសឈាម​ទៅ​វិញ។

ជាមួយគ្នានេះ អ្នកស្រាវជ្រាវក៏បាន​លើកឡើង​ពី​ការសិក្សា​មួយ​ចំនួន​ពីមុន មាន​លទ្ធផលស្រដៀង​នេះ​ដែរ គឺ​ការ​ផឹកទឹក​សម្បូរ​ជាតិ​កាល់ស្យូម និង​ម៉ាញ៉េស្យូម ជួយ​កាត់បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺ​សរសៃឈាម​បេះដូង។

អត្ថបទពាក់ព័ន្ធ៖

លោក Abu Mohammed Naser បណ្ឌិត​នៅ​សាលា​សុខភាព​សាធារណៈ Rollins នៃ​សាកលវិទ្យាល័យ Emory ក្នុង​រដ្ឋ Atlanta សហរដ្ឋអាមេរិក និង​ជាអ្នក​ដឹកនាំ​ការស្រាវជ្រាវ​នេះ បញ្ជាក់​ថា រាងកាយ​មនុស្សស្រូបយក​ជាតិ​រ៉ែ​នានាតាមរយៈ​ការ​ផឹកទឹក បាន​ស្រួល​ជាង​តាមរយៈ​ការញ៉ាំ​អាហារ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 10, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 10, 2019

អ្នកអាចចូលចិត្ត