backup og meta

អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ May 14, 2019

    អ័រម៉ូន​ ប្រូហ្គេស្តេរ៉ូន អាច​បន្ថយ​​ហានិភ័យ​​រលូត​កូន​

    រលូត​កូន​ ជា​បញ្ហា​មួយ​​ម៉ាក់ៗ​​​គ្រប់​​ៗ​រូប​មិន​ចង់​ជួប​ទាល់​តែសោះ តែ​ករណី​នេះ​នៅ​តែ​អាច​កើត​មានគ្រប់​ពេល យ៉ាង​ណា​មិញ​​ ថ្មី​ៗ​នេះ​អ្នក​វិទ្យាសាស្រ្ត​អង់​គ្លេស​ បាន​​រក​ឃើញ​អ័រម៉ូន​​​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន​។

    តាម​សារព័ត៌មាន​ BBC នៅ​អង់គ្លេស​ ការ​ឲ្យ​អ័រម៉ូន​ឈ្មោះ Progesterone ដល់​ស្រីដែលធ្លាប់​មាន​បញ្ហា​រលូត​កូន​ និង​ធ្លាប់​ជួប​អាការៈ​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ​​ អាច​ឲ្យ​ស្ថានភាព​ទាំង​នេះ​ប្រសើរ​បាន ពោលគឺ​មិន​សូវ​ប្រឈម​​​អត្រា​រលូត​កូន​។

    ​​ក្រុម​អ្នក​ស្រាវជ្រាវ​​នៅសាកលវិទ្យាល័យ​ Birmingham ចក្រភព​អង់គ្លេស ​បាន​​សិក្សា​លើ​ស្រីៗមាន​ផ្ទៃ​ពោះ​ប្រមាណ​ ៤​ ពាន់​នាក់​ ខណៈអ្នក​ចូល​រួម​ម្នាក់​ឈ្មោះ​ Samantha វ័យ​ ៣១ ​​ឆ្នាំ ដែល​ធ្លាប់​បាត់​បង់​កូន​​ដំបូង បាន​និយាយ​ថា បន្ទាប់​​ពីទទួល​បាន​​​អ័រម៉ូន​ (តាម​រយៈ​ការ​​បញ្ចូល​​អ័រម៉ូន​នេះ​តាម​រន្ធ​យោនី​) នាងបានផ្តល់​កំណើត​កូន​ទី​ពីរ​ឈ្មោះ​ Noah ​ដោយ​សុវត្ថិភាព។ ជនជាតិ​​អង់គ្លេស​រូប​នេះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​បាន​ទៅ​ទទួល​អ័រម៉ូន​​នេះ​ ២​ ដង/ថ្ងៃ រហូត​ដល់​នាង​ពពោះ​ត្រឹម​សប្តាហ៍​ទី ​១៦​។

    តាម​ព្រឹត្តិបត្រ​​ព័ត៌មាន​វេជ្ជសាស្រ្ត​ New England របស់​អង់គ្លេស អ័រម៉ូន Progesterone ជា​អ័រម៉ូន​​​ម្យ៉ាង​សំខាន់​សម្រាប់​ការ​ពពោះ​ ព្រោះ​​វា​​ជួយ​រក្សា​​សុក ស្បូន​ គភ៌​ ព្រម​ទាំង​​​ជួយ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​ស្រ្តី​នៅ​ពេល​មាន​គភ៌​ ហើយ​​អ័រម៉ូន​នេះ​ ក៏​ទទួល​​បាន​ការ​បញ្ជាក់​​ពី​ចំណុច​ពិសេស​ទាំង​នេះ​ ពី​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Birmingham ​ផង​ដែរ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ May 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម