លោក Pak Kin Wong ជាសាស្រ្តាចារ្យជីវសាស្រ្តដែលចូលរួមក្នុងការអភិវឌ្ឍឧបករណ៍ខាងលើ បានឲ្យដឹងថា ឧបករណ៍តេស្តវេជ្ជសាស្ត្រថ្មីនេះ អាចដឹងថាមាន ឬគ្មានបាក់តេរីបង្កជំងឺឆ្លងបានលឿន ដូចនេះ អាចចេញវិធានការព្យាបាលបានភ្លាមៗ។ យ៉ាងណា ឧបករណ៍នេះ មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណប្រភេទបាក់តេរីបានលឿនទាន់ចិត្តនៅឡើយ តម្រូវឲ្យអ្នកវិទ្យាសាស្ត្របន្តយកចិត្តទុកដាក់លើរឿងនេះបន្ថែមទៀត។
យោងតាមសារព័ត៌មាន Channel News Asia ថា ឧបករណ៍គំរូត្រូវបានគេធ្វើតេស្តសាកល្បងដោយជោគជ័យ នៅតាមមន្ទីរពេទ្យមួយចំនួននៅអាមេរិក ដោយរំពឹងអាចនឹងមានវត្តមាននៅគ្រប់មន្ទីរព្យាបាល និងនៅលើទីផ្សារវេជ្ជសាស្ត្រ ត្រឹមរយៈពេល ៣ ឆ្នាំទៀត។
អត្ថបទពាក់ព័ន្ធ៖