backup og meta

វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 16, 2019

    វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ

    ដោយ​សារ​តម្រូវ​ការ​ថែ​ទាំសុខ​ភាពសាធារណៈ​កាន់​តែ​ច្រើន​ឡើង រដ្ឋាភិបាល​វៀត​ណាម  បាន​សម្រេច​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​ ដល់​ពលរដ្ឋ​ខ្លួន​ សម្រាប់​ការ​ពិនិត្យសុខ​ភាព​ដោយកាំ​រស្មីអ៊ិច និង​ពិនិត្យ​រក​សារធាតុ​គីមីក្នុង​រាង​កាយ ​មួយ​ឆ្នាំម្តង។

    យោង​តាមសារព័ត៌មាន VietNam News ក្រសួង​សុខាភិបាល​វៀតណាម គ្រោង​នឹង​​ផ្តល់​សេវា​ទាំង​នេះ ១​ដង ​ជា​រៀង​រាល់​ឆ្នាំ។ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​វៀតណាម លោក Nguyễn Thị Kim Tiến ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​បង្អែក​​​យ៉ាង​តិច ​១ ​ក្នុង​ចំណោម ​៣ ​មន្ទីរ​ពេទ្យ​​​នៅ​​តាម​ក្រុង​នានា​ នឹង​ត្រូវ​​ជ្រើស​រើស​សម្រាប់​​ផ្តល់​សេវា​ឥត​គិត​ថ្លៃ​តាម​គោល​ការណ៍​របស់​ក្រសួង។

    ​​​​​រដ្ឋ​មន្ត្រី​ដដែល​​បន្ថែម​ថា ក្រសួង​នឹង​បន្ថែម​មន្ទីរ​ពេទ្យ​​បង្អែក​ជា​ជំនួយ​ នៅ​តាម​បណ្តា​ខេត្ត​​មួយ​​ចំនួន​ទៀត​ ដើម្បី​ផ្តល់​សេវា​ទាំង​នោះ​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​។ លោក​ថា​ ប្រជាជន​វៀតណាម ​៩០​%​ ត្រូវ​ការ​សេវា​ថែ​ទាំ​​សុខភាព​ជា​មូល​ដ្ឋាន ជា​មួយ​នឹង​តម្រូវ​ការ​នេះ ក្រសួង​បាន​ធ្វើ​ការ​សម្រប​សម្រួល​ច្រើន​សម្រាប់​បំពេញ​តម្រូវ​ការ​​ ដោយ​ក្នុង​នោះ​​​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ឯក​ជន​ជា​ច្រើន ជា​ហេតុ​នាំ​ឲ្យ​ប្រជាជន​វៀត​ណាម​ប្រមាណ​ជាង ​៧០​%​  អាច​ទៅ​រក​សេវា​សុខភាព​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ May 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម