កំពុង​ភ្លេចភ្លាំង​ច្រើនមែន​ទេ? នេះ​ការណែនាំ​ថ្មី​របស់ WHO ដើម្បី​កាត់បន្ថយ​បញ្ហា

ដោយ ត្រួតពិនិត្យដោយ Deth Thonny

ជំងឺ​ភ្លេចភ្លាំង​ មិនថា​អ្នកអាយុ​តិច ឬច្រើន​ទេ ជួប​ដូចតែ​គ្នា​ហ្នឹង គ្រាន់តែ​អ្នក​ខ្លះភ្លេច​តិច ខ្លះទៀតភ្លេចច្រើន។ អង្គការ​សុខភាព​ពិភពលោក (WHO) បង្ហាញ​ថា មនុស្ស​ប្រមាណ ៥០​លាន​នាក់ នៅ​លើ​ពិភពលោក មាន​ជំងឺ​ភ្លេចភ្លាំង ដោយ ៦០% រស់នៅ​ប្រទេស​ចំណូល​ទាប និង​ចំណូល​មធ្យម​កម្រិត​ទាប ដូច​ខ្មែរ​យើង។

ឆ្លើយតប​នឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោកសប្ដាហ៍​មុន ដាក់ចេញ​គោលការណ៍​ណែនាំ​ថ្មី ផ្ដល់​មូលដ្ឋាន​ចំណេះដឹង ដើម្បី​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង។ ខាងក្រោម​នេះ ជា​គោលការណ៍​ណែនាំ ដើម្បី​កាត់បន្ថយ​​ជំងឺ​ភ្លេចភ្លាំង

  • ហាត់ប្រាណ​ឲ្យ​​ទៀងទាត់
  • ចៀសវាង​ផឹក​គ្រឿងស្រវឹង
  • កុំជក់​បារី
  • ញ៉ាំអាហារ​សុខភាព និង​មាន​តុល្យភាព
  • បណ្ដុះបណ្ដាល​ផ្នែក​យល់ដឹង (Cognitive Training) ដល់​មនុស្ស​ចាស់
  • ចូលរួម និង​គាំទ្រសកម្មភាព​សង្គម។

ភ្លេចភ្លាំង ជាជំងឺ​កំណត់​ដោយ​ការធ្លាក់ចុះ​មុខងារ​យល់ដឹង (Cognitive Function)។ វាប៉ះពាល់​ដល់​ការចងចាំ ការគិត ការពិចារណា សមត្ថភាព​សិក្សា ភាសា និង​ការ​វាយតម្លៃ។ ជំងឺភ្លេចភ្លាំង​នេះបណ្ដាល​មក​ពី​ជំងឺ និង​របួស​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល។ ជាមួយ​គ្នា​នេះ WHO ព្យាករ​ថា ចំនួន​មនុស្ស​កើត​ជំងឺ​នេះ នឹង​ឡើង​ដល់ ៨២​ លាន​នាក់ នៅ​ឆ្នាំ​២០៣០ និង ១៥០​លាន​នាក់ នៅ​ឆ្នាំ​ ២០៥០។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 17, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 17, 2019

អ្នកអាចចូលចិត្ត