អង់គ្លេស​នឹង​​បង្កើត​​ថ្នាំ​ព្យាបាល​​មហារីកឲ្យ​ជាដាច់ ​ដំបូង​​បំផុត​​ក្នុង​​លោក

ដោយ ត្រួតពិនិត្យដោយ Chip Chet

ថ្នាំ​ដំបូង​បំផុត​ក្នុង​ពិភពលោក​ដើម្បី​បញ្ឈប់​កោសិកា​មហារីក មិន​ឲ្យ​ស៊ាំ​នឹង​ការ​ព្យាបាល អាច​នឹង​ត្រូវ​បាន​ផលិត​បាន​សម្រេច ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រកាស។

វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក (IRC) របស់​អង់គ្លេស បាន​ប្រកាស​គម្រោងបោះទុនជិត ១០០​លាន​ដុល្លារ ដើម្បី​បង្កើត​ថ្នាំ​ដំបូង​គេលើ​ពិភពលោក​ដែល​បញ្ឈប់​កោសិកា​មហារីក កុំ​ឲ្យ​ស៊ាំ​នឹង​ការ​ព្យាបាល។

បច្ចុប្បន្ន ​សមត្ថភាព​របស់​មហារីកក្នុង​ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ថ្នាំ ជាបញ្ហា​ធំបំផុត​ ជា​មូលហេតុ​ធ្វើ​ការ​ឲ្យ​ការ​ព្យាបាល​មហារីក​បរាជ័យ ខណៈ​ដែលការ​ព្យាបាល​ដោយ​គីមី​ក៏ដោយ ពេល​ខ្លះ​ក៏​បរាជ័យ​ដែរ ដោយសារ​កោសិកា​មហារីកបន្ស៊ាំ​ខ្លួន និង​នៅ​មាន​ជីវិត​ដដែល ហើយ​បង្ក​ឲ្យ​អ្នក​ជំងឺរើឡើង​វិញ រហូត​ដល់​ស្លាប់។

លោកសាស្ត្រាចារ្យ Paul Workman ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ និយាយថា៖ “ថ្នាំ​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​នេះ អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​មហារីកបាន​ក្នុង​រយៈពេល​យូរអង្វែង និង​អាច​ព្យាបាល​ជា​បាន ដូច្នេះ​អ្នក​ជំងឺ​អាច​រស់​នៅ​បាន​កាន់​តែ​យូរ”

វិទ្យាស្ថាន​ស្រាវស្រាវ​មហារីក​មួយ​នេះ ក៏​នឹង​អញ្ជើញ​អ្នក​វិទ្យាសាស្ត្រ​ជិត ៣០០ នាក់​មក​ពី​គ្រប់​ផ្នែក ក្នុង​គម្រោង​ស្រាវជ្រាវ​ដ៏​ធំ​មួយ​នេះ​ផង​ដែរ។

លោក​សាស្ត្រាចារ្យ​បន្ថែម​ថា ការ​ធ្វើស្រាវជ្រាវ និងតេស្ដ​ពិសោធថ្នាំថ្មី​នេះ អាច​នឹង​ប្រើ​ពេល ១០ ឆ្នាំ ទម្រាំ​​សម្រេច​ឲ្យ​អ្នក​ជំងឺ​ប្រើប្រាស់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 17, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 17, 2019

អ្នកអាចចូលចិត្ត