backup og meta

នៅ​​ហាណូយ ក្ដៅ​ខ្លាំង ​ដល់​កម្រិត​ប្រកាស​អាសន្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 17, 2019

    នៅ​​ហាណូយ ក្ដៅ​ខ្លាំង ​ដល់​កម្រិត​ប្រកាស​អាសន្ន

    ត្បិតតែ​មាន​ភ្លៀង​ធ្លាក់ តែ​ខែ​ក្តៅមិនទាន់ឆ្លង​ផុត​នោះទេ សម្រាប់​ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាស៊ាន។ នៅ​ខ្មែរយើង មាន​ភ្លៀងធ្លាក់ បាន​ត្រជាក់​ខ្លះ តែ​កម្ដៅ​ក៏មិន​ថមថយ​នោះដែរ ចំណែក​ក្រុង​ហាណូយ របស់​វៀតណាម​វិញ កំពុង​ឡើង​កម្ដៅខ្លាំង រួមជាមួយ​កម្រិត​កាំរស្មី UV ឡើង​ដល់​កម្រិត​ប្រកាស​អាសន្នទៀត។

    សីតុណ្ហភាព​ជាមធ្យម ក្នុង​រដ្ឋធានី​ហាណូយ របស់​វៀណាម មាន​ខ្ពស់​ជាង ៤០​អង្សារសេ ហើយ​អាច​កើនដល់ ៤៦​អង្សារសេ រហូត​ដល់​សប្ដាហ៍ក្រោយ។ នេះតាម​ការព្យាករ​អាកាសធាតុ AccuWeather។ ចំណែក​កម្រិត​កាំរស្មី UV ​នឹង​ឡើង​រហូត​ដល់ ១៣ នៅ​ថ្ងៃ​សុក្រ​នេះ និង​ថ្ងៃ​សៅរ៍ ហើយ​នៅ​ថ្ងៃ​អាទិត្យ ធ្លាក់​មក ១២ វិញ។ តាម​ស្ដង់ដារ​អន្តរជាតិ កម្រិត​កាំរស្មី UV ពី ០-៣ គឺ​នៅ​ទាប ហើយ​ចាប់​ពី ១១ ឡើងទៅ ជា​កម្រិត​ខ្ពស់ខ្លាំង អាច​រលាកស្បែក និង​ប៉ះពាល់​ភ្នែក ក្នុង​រយៈពេល ២០-៣០នាទី។

    លោក Trinh Ngo Binh អ្នកជំនាញ​រោគសើស្បែក នៅ​ក្រុង​ហូជីមិញ បញ្ជាក់​ថា កម្រិត​កាំរស្មី UV ខ្ពស់ អាច​បណ្ដាល​ឲ្យ​ស្បែក​ឆាប់ចាស់ និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូចជា មហារីក ជាដើម។ លោក​ណែនាំ ឲ្យ​ពលរដ្ឋ​វៀតណាម ចៀសវាង​ការ​ប៉ះផ្ទាល់​ទៅ​នឹង​កាំរស្មី​ព្រះអាទិត្យ ពី​ម៉ោង ១០​ព្រឹក-៣​រសៀល និង​ត្រូវ​ពាក់​វ៉ែនតា លាប​ក្រែមការពារកម្តៅ​ថ្ងៃ ពាក់​មួក ពេល​ចេញ​ក្រៅ ក្រោម​កាំរស្មី​ព្រះអាទិត្យ។

    ចំណែក​មជ្ឈមណ្ឌល​ជាតិ​ព្យាករ​ឧតុនិយម​វៀតណាម បញ្ជាក់​ថា រដ្ឋធានី​ហាណូយ នឹង​រងកម្ដៅ​ខ្លាំង ក្នុង​សប្ដាហ៍នេះ​ ដោយសារ​ការវិវត្ត​សម្ពាធ​ទាប។ រដ្ឋធានី​ហាណូយ និង​ខេត្ត​ភាគខាងជើង របស់​វៀតណាម នឹង​រងសីតុណ្ហភាព ខ្ពស់ជាង ៣៨​អង្សារសេ ក្នុង​រយៈពេល​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម