ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​លក់​លើ​ Amazon មានធាតុ​​ផ្សំអត់​​ប្រសិទ្ធភាព​ផ្ដេសផ្ដាស

ដោយ ត្រួតពិនិត្យដោយ Chip Chet

ក្រុម​អ្នក​វិទ្យាសាស្រ្ត​មក​ពី​​មហាវិទ្យាល័យ​​វេជ្ជសាស្រ្ត​ Baylor រដ្ឋ​តិច​សាស សហរដ្ឋ​អាមេរិក​ បាន​​ធ្វើ​តេស្ត​រក​ឃើញ​​ថា ថ្នាំ​ជំនួយ​ផ្លូវភេទភាគ​ច្រើន​ គ្មាន​ប្រសិទ្ធភាព​។

តាម​សារព័ត៌មាន​ Daily Mail ថា ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​​​មហាវិទ្យាល័យ​ខាង​លើ ​​បាន​សិក្សា​លើ​ប្រភេទ​ថ្នាំ​ជំនួយផ្លូវ​ភេទ​​​ ៦ ប្រភេទ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​នៅ​អាមេរិក លើ​វិបសាយ​ Amazon។ លទ្ធផល​បាន​បង្ហាញ​គួរ​ឲ្យ​កត់​សម្គាល់​ថា សមាសធាតុ​ផ្សំ​​ ១៧ ​មុខក្នុង​ចំណោម​ ២១ ​មុខ​ដែល​ផ្សំ​ជា​ថ្នាំ​ជំនួយ​នោះ​ គឺ​​គ្មាន​ភស្តុតាង​​វេជ្ជសាស្រ្ត​ថា​ជួយ​ពង្រឹង​សមត្ថភាព​ផ្លូវ​ភេទ​​​បុរស​ៗ​ឡើយ​។

​លោក​វេជ្ជបណ្ឌិត​ Alexander Pastuszak ជា​សាស្រ្តាចារ្យ​ដែល​ដឹក​នាំ​​ការ​​សា្រវជ្រាវ​ខាង​លើ ​បាន​​បញ្ជាក់​​​ថា មាន​តែ​សមាសធាតុ​យិនស៊ិន អាមីណូអាស៊ីដ L-arginine រុក្ខជាតិ Tribulus Terrestris និងមើម​ Maca ប៉ុណ្ណោះ​​ដែល​វិទ្យាសាស្ត្រ​បញ្ជាក់​ថា ជួយ​ដល់​ផ្លូវភេទ  ខណៈ​ដែលសមាសធាតុ​ផ្សេងៗ​នៅ​ក្នុង​ថ្នាំ​ទាំង​នោះ ពុំទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​វេជ្ជសាស្រ្ត​ថា​ផ្តល់​ប្រសិទ្ធ​ភាព​នោះ​ទេ​។

អត្ថបទពាក់ព័ន្ធ៖

ចំពោះ​ការ​ស្រាវជ្រាវ​ខាង​លើ​ដែលក្រុម​វិទ្យាសាស្ត្របាន​ពិនិត្យ​លើ​ផលិតផលទាំង ៦ មុខ​នោះ មាន Korean Panax Ginseng, Leyzene, Horny Goat Weed Extract, Boost Elite, Extra Strength L Arginine និង IncrediBULL ដែល​ថ្នាំ​ជំនួយ​ទាំង​នេះ​មាន​ផ្ទុក​សារធាតុ​បំប៉ន​ប្រសិទ្ធភាព​​មួយ​ក្នុង​ចំណោម​សារធាតុទាំង​ ៤ ​ដូច​រៀប​រាប់​ខាង​លើ ហើយ​​បន្ថែម​សមាសធាតុ​​​ផ្សេងៗ​ទៀតគ្មាន​ប្រភព​ច្បាស់​លាស់​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 18, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 18, 2019

អ្នកអាចចូលចិត្ត