backup og meta

កា​សិក្សា​ថ្មី បង្ហាញថា អាស្ពីរីន មាន​ផលល្អ​ចំពោះ​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 23, 2019

    កា​សិក្សា​ថ្មី បង្ហាញថា អាស្ពីរីន មាន​ផលល្អ​ចំពោះ​​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

    អ្នកជំងឺដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ដាច់សរសៃ​ឈាម​ខួរក្បាល អាច​ផឹកថ្នាំ​អាស្ពីរីន​ (Aspirin) បាន​ដោយសុវត្ថិភាព។ ថ្នាំ​បំបាត់​ការ​ឈឺចាប់​នេះ ជួយ​កាត់​បន្ថយ​ការ​កើតមាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​បេះដូង​ផងដែរ។

    ការ​សិក្សា​មួយ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​របស់​អង់គ្លេស The Lancet បង្ហាញ​ថា ថ្នាំ​អាស្ពីរីន មិន​ជំរុញ​ឲ្យ​កើតមាន​ជំងឺ​ដាច់ស​រសៃ​ឈាម​​មាន​ហានិភ័យ ហើយ​ថែម​កាត់បន្ថយ​ការ​កើតមាន​ជំងឺ​នេះ​ទៀត។ ការសិក្សា​នេះ ធ្វើឡើង​លើ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ៥៣៧​នាក់ នៅ​ទូទាំង​អង់គ្លេស។ ក្នុង​នោះ អ្នក​ជំងឺ​ពាក់​កណ្ដាល ឲ្យបន្ដ​ផឹក​ថ្នាំ​អាស្ពីរីន និង​ពាក់កណ្ដាល​ទៀត ណែនាំ​ឲ្យ​ឈប់​ផឹក​ថ្នាំ។

    ជាង ៥​ឆ្នាំ​ក្រោយ​មក លទ្ធផល​សិក្សា រកឃើញ​ថា ក្នុង​ចំណោម​អ្នក​ផឹក​ថ្នាំ មាន​អ្នក​ជំងឺ ១២​នាក់ ជួប​ជំងឺដាច់​សរសៃ​ឈាម​ជាថ្មី ប្រៀបធៀប​ជាមួយ​អ្នក​អត់ផឹក​ថ្នាំ​វិញ មាន​រហូត​ដល់ ២៣​នាក់

    ក្រៅ​ពី​បំបាត់​ការ​ឈឺចាប់ ថ្នាំ​អាស្ពីរីន ក៏​ធ្វើឲ្យឈាមរាវដែរ​ (​កម្រិត​ប្រចាំ​ថ្ងៃ​​ចាប់​​ពី ៧៥ មិល្លីក្រាម) ដូច្នេះ​​ទើប​ពេទ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ឲ្យ​ថ្នាំ​នេះ​ទៅ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដោយ​ខ្លាច​វា​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន។ ថ្នាំ​នេះ​​មិន​​តម្រូវ​​ឲ្យ​ប្​រើ​ចំពោះ​​ក្មេង​​ដែល​​មាន​​អាយុ​តិច​​ជាង ១៦​ ឆ្នាំ​​ឡើយ (លើក​​លែង​​តែ​​មាន​​វេជ្ជបញ្ជា​​ពី​​គ្រូពេទ្យ)។

    អត្ថបទពាក់ព័ន្ធ៖

    ទោះបីជា អ្នក​ស្រាវជ្រាវ​អង់គ្លេស ពុំអាច​បញ្ជាក់​ថា អាស្ពីរីន អាច​រារាំង​មិនឲ្យ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល​កើត​ជាថ្មី​ទៀត​​នៅ​ពេល​អនាគតក៏​ពិត​មែន ប៉ុន្ដែ​វាពិតជា​ជួយ​កាត់បន្ថយ​អត្រា​នៃការ​កើតមាន​ជំងឺ​នេះ ហើយ​វា​អាច​ផឹក​បាន​ដោយ​សុវត្ថិភាព។ អ្នក​ស្រាវជ្រាវ ក៏​លើកឡើង​ផងដែរ ករណី​ផឹក​ថ្នាំ​អាស្ពីរីន​ជារៀងរាល់ថ្ងៃ ចាំបាច់​មាន​ការ​ពិគ្រោះ​ជាមួយ​ពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម