ត្រឹម៦ខែ ពលរដ្ឋ​អូស្ត្រាលី​​ស្លាប់​ដោយសារ​​ផ្ដាសាយ ជិត​ ១០០នាក់

ដោយ ត្រួតពិនិត្យដោយ Deth Thonny

នៅ​ខ្មែរយើង បើកើត​ផ្ដាសាយ​ធ្ងន់ធ្ងរ យ៉ាងច្រើន​ឈឺ​ត្រឹម ២-៣​សប្ដាហ៍​ប៉ុណ្ណោះ តែនៅ​អូស្ត្រាលីវិញ គ្រាន់តែ​កន្លះ​ឆ្នាំ​២០១៩​នេះ ស្លាប់​មនុស្ស ជិត​រយ​នាក់ដោយ​ជំងឺ​នេះ។

ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​អូស្ដ្រាលី ប្រកាស​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៩ ថា មនុស្ស ៩៩​នាក់ ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ គិតពី​ថ្ងៃ​ទី១ ខែ​មករា ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា។ តួលេខ​នេះកើនឡើង ៣ ដង បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨ មាន​ត្រឹមតែ ៣៤​ នាក់។

ជាមួយ​គ្នា​នេះ តួលេខ​ពី​មន្ទីរពិសោធន៍ បញ្ជាក់​ថា អ្នកផ្ទុក​ជំងឺ​ផ្ដាសាយ មាន​ចំនួន ៥៤.៤៣២​ ករណី កើនឡើង ជាង ៣០០% បើធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨ មាន​ត្រឹមតែ ១៣.៤៤៤​ ករណី។ លោកស្រី Jenny Mikakos រដ្ឋមន្រ្តី​ក្រសួង​សុខភិបាល​ប្រចាំ​រដ្ឋ Victoria បញ្ជាក់ថា មនុស្ស ២៦​នាក់ ស្លាប់​ដោយ​ផ្ដាសាយ ក្នុង​រដ្ឋ​មួយ​នេះ។ ការ​កើនឡើង​អ្នកស្លាប់ ដោយសារ​រដូវ​ផ្ដាសាយមក​ដល់​លឿន​ជាង​ធម្មតា រួមជាមួយ​ការ​ចម្លង​ជំងឺ​នេះ​ពី​មនុស្ស​កើត​ផ្ដាសាយ ក្រោយពួកគេ​ត្រឡប់​មក​ពី​តំបន់​ត្រជាក់ខ្លាំង Hemisphere ខាងជើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 23, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 23, 2019

អ្នកអាចចូលចិត្ត