backup og meta

នៅ​អាស៊ាន ហ្វីលីពីន​មាន​ទារក​កើត​មិន​គ្រប់​គីឡូ​ច្រើន​ជាង​គេ ចុះ​ខ្មែរ​វិញ?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 24, 2019

    នៅ​អាស៊ាន ហ្វីលីពីន​មាន​ទារក​កើត​មិន​គ្រប់​គីឡូ​ច្រើន​ជាង​គេ ចុះ​ខ្មែរ​វិញ?

    ជាទូទៅ ទារក​កើត​មកមាន​ទម្ងន់​តិចជាង ២,៥​គីឡូក្រាម ចាត់ទុក​ថា ទារក​នោះ​មិន​គ្រប់​គីឡូ​នោះទេ។ នៅ​តំបន់​អាស៊ាន ប្រទេស​ហ្វីលីពីន មាន​ទារក​កើត​មក​មិន​គ្រប់​គីឡូច្រើនជាងគេ ខណៈ​វៀតណាម​មាន​តិចជាងគេ ឯខ្មែរស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤។

    ការសិក្សាដោយ​អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​សុខភាព​ផ្សេងទៀត ផ្ដោតលើ​ទារក​កើតមក​មាន​ទម្ងន់​គ្រប់ នៅ​ក្នុង​ប្រទស​អាស៊ាន។ លទ្ធផលរកឃើញ​ថា៖

    ១- ហ្វីលីពីន មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ច្រើន​ជាងគេ ២០,១%

    ២- ឡាវ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១៧,៣%

    ៣- មីយ៉ាន់ម៉ា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,៣%

    ៤- កម្ពុជា មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១២,១%

    ៥- ម៉ាឡេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១១,៣%

    ៦- ប្រ៊ុយណេ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៨%

    ៧- ថៃ មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០,៥%

    ៨- ឥណ្ឌូណេស៊ី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ១០%

    ៩- សិង្ហបុរី មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៩,៦%

    ១០- វៀតណាម មាន​ទារក​កើត​មក​មាន​ទម្ងន់​មិន​គ្រប់ ៨,២%

    មូលហេតុ​សំខាន់ បង្ក​ឲ្យ​មាន​ទារក​កើតមក​មាន​ទម្ងន់​មិន​គ្រប់ ដោយសារ​កង្វះ​អាហារ​បំប៉ន​ពេលពពោះ បញ្ហា​សុខភាព​ពេលពពោះ ដូចជា​សម្ពាធឈាម​ខ្ពស់ ទឹកនោមផ្អែម និង​ការឆ្លងមេរោគ។ ជាមួយ​គ្នានេះ លក្ខខណ្ឌ​ពេល​ពពោះ ដូចជា ​ពពោះ​នៅអាយុក្មេងពេក ឬចាស់ពេក គម្លាត​ពេល​ពពោះ​ញឹកពេក និង​កត្ដាប្រឈម​ផ្សេងទៀត ដូចជា ជក់​បារី ផឹក​គ្រឿងស្រវឹង និង​កើត​កូន​ដោយ​វះកាត់ ក៏ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​គីឡូផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ទារក​កើតមក​មិន​គ្រប់​គីឡូ ប្រឈម​ខ្ពស់​នឹង​ជំងឺ​ក្រិន មាន​ IQ ទាប ស្លាប់​នៅ​កុមារភាព និង​ជួប​បញ្ហា​លើស​ទម្ងន់ ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ឆ្លង​ផ្សេងទៀតពេល​ពេញវ័យ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​គ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម