backup og meta

ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    ប្រយ័ត្ន! អត់​កម្លាំង​នឹង​ការងារ វក់​ជាមួយហ្គេម គឺជា​ជំងឺ

    មិនមែន​រឿងលេងសើច​ទេ! តាមអង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា អាការៈ​អត់កម្លាំង​នឹង​ការងារ (Work Burnout) និង​ការ​វក់​ជាមួយហ្គេម គឺ​ជា​ជំងឺ។ ជំងឺ ២​មុខ​នេះ នឹង​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជំងឺ​អន្តរជាតិ (ICD-11) ថែម​ទៀត។

    អាការៈ​អត់កម្លាំង​នឹង​ការងារ បាន​បញ្ចូល​ក្នុង​សៀវភៅ​ស្ដីពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​ហើយ ដោយ​ពេទ្យ​អាច​កំណត់​ថា នរណា​មាន​ជំងឺ​នេះ តាមរយៈ​រោគ​សញ្ញា ដូចជា មានអារម្មណ៍​អស់​កម្លាំង​នឹង​ការងារ កើនឡើងគម្លាត​ផ្លូវចិត្ត​ចេញពី​ការងារ មាន​អារម្មណ៍​អវិជ្ជមាន​នឹង​ការងារ និង​ធ្លាក់ចុះ​ប្រសិទ្ធភាព​វិជ្ជាជីវៈ។ ប៉ុន្ដែ​មុន​ធ្វើ​រោគវិនិច្ឆ័យ​លើ​ជំងឺ​នេះ ពេទ្យ គួរ​កំណត់​បញ្ហា​ស្ត្រេស ការ​ថប់​បារម្ភ និង​បញ្ហា​អារម្មណ៍​នានា ជាមុន​សិន។

    ចំណែក​ការ​វក់​ជាមួយ​ហ្គេម​វិញ ជា​បញ្ហា​មួយកំណត់​ដោយ​ការ​គ្រប់គ្រង​ខ្សោយ​លើ​ការ​លេងហ្គេម ការ​កើនឡើង​អាទិភាព​លើ​ការ​លេងហ្គេម ជាង​សកម្មភាព​ផ្សេងទៀត​ប្រចាំ​ថ្ងៃ និង​ការ​បន្ដ​លេង​ហ្គេម ទោះ​មាន​ផលវិបាក​ណាមួយ​កើតឡើង​ក៏ដោយ។ អង្គការ WHO កត់សម្គាល់​ថា បញ្ហា​វក់​ជាមួយ​ហ្គេម​នេះ ប៉ះពាល់​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​ពួកគេ​ភ្ជាប់​សកម្មភាពជាមួយ​នឹង​ហ្គេម​ឌីជីថល ឬ​វីដេអូ។

    ប៉ុន្ដែ​ខាង​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក (American Psychiatric Association) មិន​គាំទ្រ​ការ​បញ្ចូល ការ​លេងហ្គេម ជា​ការ​ញៀន​នោះទេ។ សមាគម លើកឡើង​ថា ការស្រាវជ្រាវ​លើ​បញ្ហា​នេះ កំពុង​បន្ដ រួមទាំង​ថាតើ​ការ​លេង​ហ្គេម បង្ក​ឲ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ឬ​ការ​ថប់បារម្ភ​ផងដែរ។ បើតាម​សមាគម​កម្មវិធី​កម្សាន្ត​អាមេរិក (Entertainment Software Association) ពលរដ្ឋ​អាមេរិក ជាង ១៥០​លាន​នាក់ លេង​វីដេអូ​ហ្គេម ដោយ​ប្រមាណ ៦០% លេង​ហ្គេម​រាល់​ថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម