backup og meta

នៅ​ថៃ ផ្ទុះ​ករណី​ជំងឺ​គ្រុនឈាមទ្វេដង ​ស្លាប់​ជិត ៣០​នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 06, 2019

    នៅ​ថៃ ផ្ទុះ​ករណី​ជំងឺ​គ្រុនឈាមទ្វេដង ​ស្លាប់​ជិត ៣០​នាក់

    ត្រឹម៥​ខែ ដើម​ឆ្នាំ​នេះ ប្រទេស​ថៃកំពុង​ផ្ទុះ​ជំងឺ​គ្រុនឈាមទ្វេដង បើធៀប​នឹង​តួលេខ​ជំងឺ​នេះ ពេញ​មួយ​ឆ្នាំ​២០១៨ កន្លង​ទៅ។ នេះជា​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ច្រើនជាងគេ ក្នុង​ប្រទេស​ថៃ នារយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ។

    លោក​វេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយក​គ្រប់គ្រង​ជំងឺ របស់​ថៃ បញ្ជាក់​ថា គិតពី​ខែ​មករា ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ តួលេខ​ជំងឺ​គ្រុនឈាម មាន ២២.២០៣ ​ករណី និង​មាន​អ្នក​ស្លាប់ ២៨​​នាក់។ តួលេខ​នេះ កើនឡើង ២​ដង ធៀប​ពេញ​មួយ​ឆ្នាំ​ ២០១៨ មាន ១១.៧០៤ ​ករណី និង​អ្នក​ស្លាប់ ១៦ នាក់។

    ខេត្ត-ក្រុង ផ្ទុះ​ជំងឺ​នេះច្រើនជាងគេ មាន​ដូចជា ក្រុង​បាងកក (១.៦៧៨ ​ករណី) ខេត្ត Nakhon Ratchasima (១.៤២០​ ករណី) ខេត្ត Nakhon Si Thammarat (១.០៥០​ករណី) ខេត្ត Ubon Ratchathani (៩៤៨ ​ករណី) និង​ខេត្ត Chon Buri (៨០០​ ករណី)។

    លោក​វេជ្ជបណ្ឌិត Suwanchai អំពាវនាវ​ឲ្យ​ប្រជាជនប្រញាប់​ទៅ​ជួបពេទ្យ ប្រសិនបើ​ពួកគេ​ក្ដៅខ្លួន ពី ២-៥​ថ្ងៃ ឬ​មាន​រោគសញ្ញា​ឈឺក្បាល ឈឹភ្នែក ក្អក និង​កន្ទួលស្បែក។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឲ្យ​ឱសថស្ថានឈប់​លក់​ថ្នាំ​បំបាត់​ការឈឺចាប់ (NSAID) ឲ្យ​អ្នក​មាន​គ្រុនក្តៅខ្លាំង ដើម្បី​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម