តស៊ូមែន! ក្រោយ​សម្រាល​កូន ៣០ ​នាទី ស្រ្ដីម្នាក់​ងើប​ប្រឡង​ទៀត

ដោយ ត្រួតពិនិត្យដោយ Chip Chet

ក្រោយ​សម្រាល​កូន​ហើយ ជាទូទៅ ស្រ្ដី​ប្រាកដ​ជា​អស់​កម្លាំង ថាមពល​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង ដោយ​ត្រូវ​​សម្រាក​ច្រើន​ថ្ងៃ ទើប​អាច​ដូចដើម​វិញ។ តែ​ស្រ្ដី​អេត្យូពី​ម្នាក់ មិន​សម្រាក​នោះទេ សុខចិត្ត​ងើប ទៅ​​​​ប្រលងទៀត។ ម៉េចចឹង?

អ្នក​ម្ដាយ​ដែល​មិន​អាច​រង់ចាំ​ច្រើន​ថ្ងៃ ចាំ​ឲ្យ​រាងកាយ កម្លាំង​ពលំ វិល​ត្រឡប់​ដូច​ដើមវិញ ឈ្មោះ Almaz Derese អាយុ ២១​ឆ្នាំ រស់នៅ​ក្រុង Metu ភាគ​ខាងលិច​ប្រទេស​អេត្យូពី សង្ឃឺមថា នាង​អាច​អង្គុយ​ប្រឡង មុន​កូន​ក្នុង​ផ្ទៃ កើតមក តែ​ការ​ប្រឡង​បញ្ចប់​ការសិក្សា​កម្រិត​វិទ្យាល័យ ត្រូវ​ពន្យារពេល ដោយសារ​បុណ្យ​រ៉ាម៉ាដន។

នាង​បាន​សម្រាល​កូន​នៅ​ថ្ងៃ​ចន្ទ ដើម្បី​សប្ដាហ៍​នេះ មុន​ការ​ប្រឡង​ថ្ងៃ​ទី១ ចាប់ផ្ដើម​ប្រមាណ ៣០​ នាទី​ប៉ុណ្ណោះ។ ថ្ងៃ​ទី១ នាង​ប្រឡង​មុខវិជ្ជា​ភាសា​អង់គ្លេស ភាសា Amharic និង​គណិតវិទ្យា។ នាង នៅ​សល់​ការ​ប្រឡង ថ្ងៃ​ទី២ និង​ទី៣ បន្ថែម​ទៀត។

នាង​បញ្ជាក់​ថា ការ​រៀន​ពេល​ពពោះ មិនមែន​ជា​បញ្ហា​ទេ ហើយ​នាង​សុខចិត្ត​ងើប​ប្រឡង ដោយសារ​នាងមិនចង់​រងចាំ​ដល់​ឆ្នាំក្រោយ ដើម្បី​បញ្ចប់​ការសិក្សា​ទេ។ នាង​ថា “ដោយសារ​ខ្ញុំប្រញាប់​ប្រឡង ដូច្នេះ​ការសម្រាល​របស់​ខ្ញុំ មិនពិបាក​នោះទេ“។

អត្ថបទពាក់ព័ន្ធ៖

នៅ​អេត្យូពី វាជា​រឿង​សាមញ្ញ ដែល​ស្រីៗ ផ្អាក​ការ​សិក្សា​មួយ​រយៈ បន្ទាប់​មក​ត្រឡប់​មក​រៀន និង​ប្រឡង​បញ្ចប់​ការសិក្សា​វិញ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត