ជោះឈាម​អេដស៍ លទ្ធផល​​អវិជ្ជមាន តែ​នៅ​សង្ស័យ​ឆ្លង អាច​លេប​ថ្នាំនេះ

ដោយ ត្រួតពិនិត្យដោយ Chip Chet

យើង​ដឹងហើយ​ថា មេរោគ​អេដស៍ (HIV) ឆ្លង​តាមរយៈ​ការ​រួមភេទ ជាពិសេស​ចំពោះ​អ្នក​ឧស្សាហ៍​ទៅ​រក​អីៗ​ខាងក្រៅ  ហើយ​ការពារ​អត់​ត្រឹមត្រូវ ឬ​ភ្លាត់​ជា​ដើម។ តែក៏មានករណី​ចៃដន្យ​ខ្លះដែរ ដែល​អ្នកខ្លះ​ប៉ះ​ឈាម​មាន​ផ្ទុក​មេរោគ​នេះ​ដោយ​ផ្ទាល់ ដូចជា ការ​ធ្វេសប្រហែស​ធ្វើ​ឲ្យ​ខ្ទាត​ឈាម​ប៉ះ​នៅ​ក្នុង​មន្ទីរពិសោធន៍ ឬ​ការជួយ​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ណាមួយ​ជាដើម។

ក្រោយ​ប៉ះ​ឈាមដែល​ដឹង​ច្បាស់ ឬ​សង្ស័យ​ថាមាន​ផ្ទុក​មេរោគ​អេដស៍ ជាទូទៅ មាន​ការណែនាំ​ឲ្យ​ទៅតេស្ដឈាមរក​មេរោគ​នេះ។ ការ​តេស្ដឈាម​ភ្លាមៗ ភាគច្រើនពុំអាច​ពិនិត្យ​ឃើញ​មេរោគ​អេដស៍ទេ។ ដូច្នេះ បើ​តេស្ដឈាម​អវិជ្ជមាន ហើយ​នៅ​តែ​សង្ស័យ និង​បារម្ភ​អំពី​ការឆ្លង​មេរោគ​អេដស៍​ទៀត តើគួរធ្វើ​ដូចម្ដេច?

ឆ្លើយតប​នឹង​ករណី​នេះ អ្នកជំនាញ​បង្ការ​ជំងឺ Task Force របស់​អាមេរិក ណែនាំ​ឲ្យ​លេប​ថ្នាំ​បង្ការ​ទុកមុន ហៅ​ថា (PrEP) ដែល​អាច​ជួយ​ការពារ​ឆ្លងមេរោគ​អេដស៍។ អ្នកជំនាញ​ថា ពេទ្យគួរ​ឲ្យ​ថ្នាំ PrEP ដល់​អ្នកប្រឈម​ខ្ពស់​នឹង​ឆ្លង​ជំងឺ​អេដស៍ ដោយ​ឲ្យ​ពួកគេ​ផឹក​រាល់​ថ្ងៃ។

មេរោគអេដស៍ hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

មេរោគ​អេដស៍មិនអាច​ព្យាបាល​ជាសះស្បើយ​នោះទេ ដោយ​វា​បន្ដ​ស្ថិតនៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ និង​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ និង​អាច​ធ្វើឲ្យ​មាន​ផលវិបាក​សុខភាព​ផ្សេងទៀត។ ទោះយ៉ាងណា ពេទ្យអាច​ព្យាបាល​ដោយ​កាត់បន្ថយ​មេរោគ​នេះ​ក្នុង​ឈាម តាមរយៈ​ការ​ឲ្យ​អ្នក​ជំងឺ​ផឹក​ថ្នាំ​ច្រើន​មុខ​ចូលគ្នា ហៅថា (Antiretroviral Therapy (ART)) ហើយ​ជំងឺ​នេះ អាច​បង្ការ​បានដោយ​ប្រើ​ថ្នាំ PrEP ដែល​ទទួល​ការយល់ព្រម​ដោយ​រដ្ឋបាល​អាហារ និង​ឱសថ​អាមេរិក (FDA) ផងដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 13, 2019

អ្នកអាចចូលចិត្ត