backup og meta

ភូមា​បញ្ចប់អាជីព​ពេទ្យ​ស្រីស្អាត​ម្នាក់ ក្រោយ​​បង្ហោះ​រូបសិចស៊ីលើ​បណ្តាញ​សង្គម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    ភូមា​បញ្ចប់អាជីព​ពេទ្យ​ស្រីស្អាត​ម្នាក់ ក្រោយ​​បង្ហោះ​រូបសិចស៊ីលើ​បណ្តាញ​សង្គម

    ថ្មី​ៗ​នេះ អ្នក​គ្រូ​ពេទ្យ​ស្អាត​ម្នាក់នៅមីយ៉ាន់​ម៉ា ​​កំពុង​រង​ការ​​ព្រមាន មិន​ឲ្យ​​ប្រកប​អាជីព​វិជ្ជាជីវៈ​ជា​គ្រូ​ពេទ្យ​ ដោយ​សារ​តែ​ការ​បង្ហោះ​រូបស៊ិច​ស៊ី​​លើ​បណ្តាញ​សង្គម​។ 

    តាម​ Bangkok Post ​គ្រូ​ពេទ្យ​​ វ័យ​២៨​ឆ្នាំ ​មាន​ឈ្មោះ Nang Mwe San ពេល​នេះ​កំពុង​រង​ការ​ពិន័យ​ពីគណៈ​គ្រូ​ពេទ្យ​ នៃ​ប្រទេស​មី​យ៉ាន់​ម៉ា មិន​ឲ្យ​ប្រកប​អាជីព​ជា​គ្រូ​ពេទ្យ បន្ទាប់​ពី​ការ​ព្រមាន កាល​ពី​ខែ​ មករា​ កន្លង​ទៅ អំ​ពី​ការ​ផុស​រូប​សិច​ស៊ី ខុស​ពី​ក្រម​សីលធម៌គ្រូ​ពេទ្យ​ តែ​អ្នក​គ្រូ​ពេទ្យ​រូប​ស្រស់​ នៅ​តែ​បន្ត​បង្ហោះ​ដដែល។ តាម​ប្រភព​ព័ត៌មានខាង​លើ ករណី​អ្នក​គ្រូ​ពេទ្យ បង្ហោះ​រូប គឺ​សុទ្ធ​សឹងជា​រូប​ភាព​សិច​ស៊ី ដោយ​​មាន​ការ​ស្លៀក​ពាក់​អាវ​រឹប​​បង្អួត​រាង​ ស្លៀក​ខោ​អាវ​​​ហែល​ទឹក (Bikinis) និង​ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​មីយ៉ាន់​ម៉ា ប៉ុន្តែ​ក្នុង​កាយ​វិការ បែប​សិច​ស៊ី​ខ្លាំង។

    យ៉ាង​ណា​មិញ សាមី​ខ្លួន​​ផ្ទាល់ គឺ​កញ្ញា​ពេទ្យ Nang Mwe Sa បាន​​លើក​មតិ​​ឲ្យ​ដឹង​ថា រូប​នាង ​ទម្រាំ​ក្លាយ​ជា​គ្រូ​ពេទ្យ​ គឺ​ត្រូវ​ជម្នះ​ឧបសគ្គ​ច្រើន​ណាស់ ហើយ​ការ​បង្ហោះ​រូប​ គឺ​លក្ខណៈ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ និង​ជា​ការ​ប្រកប​អាជីព​ជា​ម៉ូដែល​ក្រៅ​ម៉ោង​របស់​នាង​ ពោល​នាង​មិន​ដែល​ស្លៀក​សិច​ស៊ី នៅ​ពេល​ប្រកប​អាជីព​ជា​គ្រូ​ពេទ្យ​ឡើយ។

    ទាក់ទង​​បញ្ហា​នេះ នាង​នឹង​ប្តឹង​ឧទ្ធរណ៍ លើ​សេចក្តី​សម្រេច​របស់​គណៈ​គ្រូ​ពេទ្យ​មីយ៉ាន់​ម៉ា ខណៈពេល​នេះ បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន ក៏​មាន​ការ​ជជែក​វែក​ញែក​ជុំ​វិញ​បញ្ហា​រសើប​នេះ​ផង​ដែរ  ព្រោះ​ទាក់​ទង​នឹង​ វប្បធម៌​ប្រទេស​ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូ​ពេទ្យ។ ​​​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម