backup og meta

យាយ​វ័យ ៦១ឆ្នាំ ស្ម័គ្រ​ឲ្យ​កូន​ប្រុស​ខ្ចី​ពោះ​បង្ក​កំណើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 28, 2021

    យាយ​វ័យ ៦១ឆ្នាំ ស្ម័គ្រ​ឲ្យ​កូន​ប្រុស​ខ្ចី​ពោះ​បង្ក​កំណើត

    ជារឿង​គួរ​ឲ្យ​រំភើប​បំផុត សម្រាប់ក្រុម​គ្រួសារ​លោក Matthew Eledge នៅ​អាមេរិក ក្រោយ​ម្តាយ​វ័យ​ ៦១ឆ្នាំ ស្ម័គ្រ​ចិត្តឲ្យលោកខ្ចីពោះ​បង្ក​កំណើត ដោយ​ចុង​បញ្ចប់​ សម្រាល​បានកូន​ស្រីៗគួរ​ឲ្យ​ស្រលាញ់​ម្នាក់។​

    តាម​សារព័ត៌មាន Independent លោក​យាយ​​វ័យ ​៦១​ឆ្នាំ ឈ្មោះ Cele មក​ពី​រដ្ឋ Nebraska សហរដ្ឋអាមេរិក បាន​​​ផ្តល់​​កំណើត​ឲ្យ​ចៅ​ស្រី​​បង្កើត​របស់​ខ្លួន។ ហេតុ​ផល​លោក​យាយ បង្កើត​ចៅ​ស្រី​ខ្លួន​ឯង​បែប​នេះ ក៏​ព្រោះ​តែ កូន​ប្រុស​លោក​យាយ ​លោក Matthew Eledge ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​បាន​រៀប​ការ​ជា​មួយដៃគូឈ្មោះ Elliot Dougherty។

    ព្រោះ​តែ​​កូន​ប្រុស​ និង​កូន​ប្រសារ​​​ចង់​បាន​កូន​ បង្កើន​​សមាជិក​គ្រួសារ​ថ្មី តែ​ដោយសារ​​ភេទ​ដូច​គ្នា ទើប​​ទាម​ទារ​ឲ្យ​មាន​ការខ្ចី​ពោះ​​កំណើត។ ដូច​នេះ វិធី​​មួយ​​គ្រួសារ​ខាង​លើ​ជ្រើស​រើស គឺ​យក​មេ​ជីវិត​របស់​លោក Matthew ទៅ​បង្ក​កំណើត​ជា​មួយ​ស៊ុត​បង្ក​កំណើត របស់​កញ្ញា Lea Yribe (ជា​ប្អូន​ថ្លៃ​ លោក (​Matthew) និង​​ជា​ប្អូន​ស្រី​លោក​ Elliot Dougherty។

    ក្រោយ​ពី​បច្ចេក​ទេស​បង្ក​​​កំណើត ភាសា​បច្ចេកទេស ហៅ Vitro Fertilistion (IVF) រួច​រាល់ ទាម​ទារ​ឲ្យ​មាន​ស្ម័គ្រ​ចិត្ត​ពពោះ ដោយ​​ចាំ​យូរ លោក​យាយ Cele បាន​ស្ម័គ្រ​ចិត្ត​ភ្លាម​ៗតែ​ម្តង ដើម្បី​ចង់​ឃើញ​មុខ​ចៅ​ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​យល់​ព្រម ប៉ុន្តែ​​មុននឹង​យល់​ព្រម លោក​យាយ ត្រូវ​ឆ្លង​កាត់​​សំណើរ​​ពិនិត្យ​សុខភាព​យ៉ាង​ល្អិត​ល្អន់ ​ពី​សំណាក់​គ្រូ​ពេទ្យ​នៅ​រដ្ឋ Nebraska។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ក្តី​ស្រឡាញ់​ពី លោក​យាយ គ្រូ​ពេទ្យ ឪពុក និង​មីង បាន​ជួយ​ឲ្យ​ទារិការ Uma Louise អាច​ចាប់​កំណើត​ឃើញ​ពិភព​ផែន​ដី ទាំង​លោក​​យាយ Cele និង​ចៅ​ស្រី Uma ក៏​មាន​សុខភាព​ល្អ​ទាំង​ពីរ​នាក់។ ​​​​​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម