backup og meta

បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 21, 2019

    បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

    ​បណ្ដាញ​សង្គម​ កំពុងរួម​ចំណែក​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មីមួយ ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ទូទាំង​ពិភព​លោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

    ការស្រាវជ្រាវ​នៃក្រុម​និស្សិតមក​​នៃ​សកលវិទ្យាល័យ Manchester នៃ​ចក្រភព​អង់គ្លេស ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី​ រកឃើញ​ថា ប្រទេស​មាន​អត្រា​វិសមភាព​ខ្ពស់ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ច្រណែន តូច​ចិត្ត​នឹង​ការ​រស់​នៅ​ស៊ីវីល័យ និង​រូបភាព​វិជ្ជមាន​ផ្សេង​ៗ​នៅ​លើ​បណ្ដាញ​សង្គម។

    វិសមភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ឆ្នាំ ២០០០ ហើយ​ប្រទេស​នេះ ក៏​ជា​ប្រទេស​មាន​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​លឿន​បំផុត​លំដាប់​ទី ៣ ក្នុង​ចំណោម​សេដ្ឋកិច្ច G20 ផង​ដែរ។ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​ការ​រើស​អើង និង​បែងចែក​វណ្ណៈ​ កើត​មាន​ឡើង​រវាងពលរដ្ឋ​មាន​សិក្សា​ទាប ឬ​ពលរដ្ឋ​​គ្មាន​ការងារ​ធ្វើ។

    លើស​ពី​នេះ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​បណ្ដាញ​សង្គម ក៏​មិន​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ។ ព័ត៌មាន​ចចាមអារ៉ាម​ ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម ដូចជា Facebook Twitter និង Chat ជា​រៀងរាល់​ថ្ងៃ ​ធ្វើ​ឲ្យប្រជាជន​ប្រទេស​នេះ ស្ទើរ​តែ​គ្មាន​​កន្លែង​គេច​ផុត​ពី​ភាព​តានតឹង​ទាំង​នេះ (ផ្អែក​លើ​ការ​វិភាគ​លើ​ប្រជាជន ២២,៤២៣ នាក់ ក្នុង​ស្រុក​ចំនួន ៣០០ ក្នុង​ប្រទេស​)។

    អត្ថបទ​ពាក់ព័ន្ធ៖

  • បណ្តាញ​សង្គម ជា​កត្តា​ចម្បង​ពាក់ព័ន្ធ​កំណើន​ជំងឺ​ផ្លូវ​ចិត្ត​លើ​យុវវ័យ
  • អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ
  • ទន្ទឹម​នឹង​តួលេខ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បញ្ហា​ផ្លូវ​ចិត្ត កំពុង​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ ដោយ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ចុងក្រោយ​ ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ ត្រូវគេ​សន្និដ្ឋាន​ថា ឥណ្ឌូ​នេស៊ី មាន​ប្រជាជន​ប្រមាណ ១១,៨ លាននាក់ មាន​បញ្ហា​ផ្លូវ​ចិត្ត។

    លោក Gindo Tampubolon អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ពិភពលោក បាន​និយាយ​ថា “នេះ​ជា​ការ​ដាស់​តើន​រំលឹក​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ ក៏​មាន​ផល​អវិជ្ជមាន​ដែរ។ យើង​ចង់​ឃើញ មន្ត្រី​សុខភាព​សាធារណៈ គិត​គូរ​ពី​បញ្ហា​នេះ ហើយ​រក​វិធី​លើក​ទឹក​ចិត្ត​ប្រជាជន​ ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ឬ​ឲ្យ​ពួកគាត់​យល់​ដឹង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​ផ្លូវ​ចិត្ត។’

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Jun 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម