backup og meta

បន្លែ និងផ្លែឈើក្នុងផ្សារទំនើបថៃ រកឃើញមានជាតិគីមីពុល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 27, 2019

    បន្លែ និងផ្លែឈើក្នុងផ្សារទំនើបថៃ រកឃើញមានជាតិគីមីពុល

    បន្លែ និង​ផ្លែឈើ ដែលដាក់​លក់នៅ​តាម​ទីផ្សារ មិនថា​ផ្សារទំនើប ឬផ្សារធំៗ​តាមទីប្រជុំជន សុទ្ធតែ​មិនអាច​ពិនិត្យឃើញ​ជាតិគីមីពុល ដោយភ្នែក​ទេ ហើយ​អ្នកប្រើប្រាស់ ទិញរាល់ថ្ងៃ យក​ទៅ​ញ៉ាំ។ ស្រុក​ថៃ ទើបធ្វើការ​ពិនិត្យ​លើ​គំរូ ជិត ៣០០​ នៃ​បន្លែជាច្រើនមុន និងរកឃើញជាតិគីមីពុល​ក្នុង​បន្លែ លើស​កម្រិត​សុវត្ថិភាព ជាពិសេស​នៅ​ផ្សារទំនើប។

    តាម​លទ្ធផល​ការពិនិត្យ​អាហារ​ប្រចាំឆ្នាំ​របស់​បណ្ដាញ​ព្រមាន​ថ្នាំ​សម្លាប់​សត្វល្អិត​ថៃ (Thai-PAN) បញ្ជាក់​ថា បន្លែ និង​ផ្លែឈើ​ពេញនិយម ប្រមាណ ៤១% លក់តាម​ផ្សារ មាន​ជាតិគីមី​ពុល​លើសកម្រិត​សុវត្ថិភាព។ អ្វីដែល​ស្ទើរមិនគួរឲ្យជឿ​នោះ គំរូបន្លែ និងផ្លែឈើ នៅ​តាមផ្សារទំនើប មាន​កម្រិតជាតិគីមីពុល លើស​គំរូ​បន្លែ និងផ្លែឈើនៅផ្សារ​ធំៗ តាមទីប្រជុំជន។

    ជាតិគីមីពុលក្នុងបន្លែ​លក់នៅ​តាម​ផ្សារទំនើប រកឃើញ​មាន​កម្រិត ៤៤% ចំណែក​នៅ​ផ្សារធំៗ​តាម​ទីប្រជុំជន រកឃើញ​មាន​កម្រិត ៣៩%។ បន្លែមាន​ជាតិ​គីមីពុល​កម្រិត​ខ្ពស់ មាន​ដូចជា ស្ពៃបៃតង ខាត់ណា ស្លឹកម្រះព្រៅ ជី ម្ទេស និង​ស្ពៃពុយឡេង។

    បណ្ដាញ​ព្រមាន​ថ្នាំ​សម្លាប់​សត្វល្អិត​ថៃ (Thai-PAN) បាន​យក​គំរូ ២៨៦ នៃ​បន្លែ ១៥​មុខ និង​ផ្លែឈើ​ពេញនិយម ៩​មុខ ទៅ​ពិនិត្យ ដោយ​បន្លែ និង​ផ្លែឈើ ប្រមូល​ពី​ផ្សារធំៗ និង​ផ្សារទំនើប នៅ​ក្រុងបាកកក ខេត្ត​ឈៀងម៉ៃ កងកេន សាកែវ យ៉ាសុថន ឈុនបុរី រ៉ាឆាបុរី និង​សុងខ្លា។ បន្លែ និង​ផ្លែឈើ​ទាំងនេះ ត្រូវ​ពិនិត្យ​នៅមន្ទីរពិសោធន៍​ក្នុង​ប្រទេស​អង់គ្លេស។

    បើ​ប្រៀបធៀប​ជាមួយ​ផ្លែឈើ​នាំចូល ផ្លែឈើ​ដាំក្នុង​ស្រុក​ថៃ រកឃើញ​ថា មាន​ជាតិគីមី​ពុល​ខ្ពស់ជាង។

    គួរបញ្ជាក់​ថា ជាតិ​គីមី​ពុល ដែល​រកឃើញ​ច្រើន មាន Carbendazim ជាប្រភេទ​ថ្នាំគីមី ប្រើដើម្បី​ការពារ​ជំងឺ​លើ​ដំណាំ។ ក្រៅពីនេះ មាន​ជាតិគីមី Cypermethrin, Imidacloprid, Azoxystrobin និង Chlorpyrifos។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម