backup og meta

កុំចេះតែជឿរឿងឱសថជំនួយ! មាន​ថ្នាំបំប៉នតិច​ណាស់ អាចជួយ​​បេះដូងបានមែន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 10, 2019

    កុំចេះតែជឿរឿងឱសថជំនួយ! មាន​ថ្នាំបំប៉នតិច​ណាស់ អាចជួយ​​បេះដូងបានមែន

    និយាយ​រឿង​ថ្នាំបំប៉ន មានច្រើន​មុខណាស់ ហើយ​ការផ្សព្វផ្សាយ ក៏ច្រើនដែរ ដោយ​អះអាង​ថា ជួយ​នេះផងដែរ ជួយ​នោះផង ជួយ​សឹងគ្រប់មុខ​អស់​ហើយ។ តែ​ការសិក្សា​មួយ បញ្ជាក់​ថា មានថ្នាំ​បំប៉ន​តិចតួច​ប៉ុណ្ណោះ អាច​ការពារ​យើង មិន​ឲ្យ​វិវត្ត​ទៅប្រឈម ឬ​ស្លាប់ ដោយ​ជំងឺ​សរសៃឈាម​បេះដូង។

    អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ការសិក្សា ចំនួន ២៧៧ ដោយមាន​អ្នកចូលរួម ជិត ១​លាន​នាក់ លេបថ្នាំ​បំប៉ន ១៦​ប្រភេទ​ផ្សេងគ្នា ដើម្បី​ការពារ​ភាពប្រឈម​នឹង​បញ្ហា​បេះដូង និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា ថ្នាំបំប៉ន វីតាមីន រ៉ែ និង​អាហារ​បំប៉ន មិនបាន​ជួយ​ការពារ​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ឬ​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មូលហេតុ​ពាក់ព័ន្ធ​នឹង​បេះដូង​នោះទេ។

    អ្នកស្រាវជ្រាវ ណែនាំ​ថា មនុស្ស​គួរផ្ដោត​លើ​របបអាហារ​សុខភាព ចេញ​ពី​ប្រភព​អាហារូបត្ថម្ភ មិនមែន​វីតាមីន ឬថ្នាំបំប៉ន​នោះទេ ហើយ​ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ ដូចជា​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កុំជក់​បារី។

    ការសិក្សាពីមុន លើកឡើង​ថា របបអាហារ​សម្បូរ​បន្លែ ផ្លែឈើ ត្រី និង​ខ្លាញ់​ល្អ ជួយ​ដល់​បេះដូង និង​ខួរក្បាល ជាពិសេស​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ ប៉ុន្ដែ​ការសិក្សា​ថ្មីនេះ រកឃើញ​ភស្ដុតាង​មួយ​ចំនួន ដូចជា​ការ​កាត់​បន្ថយ​ញ៉ាំ​ជាតិប្រៃ ពាក់ព័ន្ធ​នឹង​ហាភ័យ​ទាប នៃ​ការឆាប់ស្លាប់។ អាស៊ីដខ្លាញ់​អូមេហ្គា ៣ ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺ​គាំងបេះដូង និង​ជំងឺសរសៃឈាម​បេះដូង ហើយ​អាស៊ីដហ្វូលីក (folic acid) ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់សរសៃ​ឈាមខួរក្បាល។

    ប៉ុន្ដែ​ថ្នាំជំនួយ ដែល​ផ្សំ​រវាង​កាល់ស្យូម និង​វីតាមីន D ពាក់ព័ន្ធ​នឹង​ការ​បង្កើន​ហានិភ័យ នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម