WHO ធ្វើបច្ចុប្បន្នភាព ដកថ្នាំព្យាបាលមហារីកសួតមួយចំនួន ចេញពី​បញ្ជីឱសថ

ដោយ ត្រួតពិនិត្យដោយ Chip Chet

អង្គការសុខភាព​ពិភពលោក (WHO) ថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាព​បញ្ជីឱសថ​របស់​ខ្លួន ដែល ស្ថាប័ន​សុខភាព​ធំបំផុត​មួយ​របស់​ពិភពលោក​ ចាត់ទុក​វាជា​ស្ដង់ដារ​សាកល អាចប្រើ​នៅគ្រប់​ទីកន្លែង និង​ក្នុង​គោលបំណង​ជួយ​រដ្ឋាភិបាល​នានា បង្កើត​ជម្រើស​សម្រាប់​ប្រព័ន្ធសុខាភិបាល។

អង្គការសុខភាព​ពិភពលោក បាន​ដកថ្នាំ​ព្យាបាល​ជំងឺមហារីក​សួត​មួយចំនួន ចេញពី​បញ្ជីរបស់​ខ្លួន។ ថ្នាំទាំងនោះ មាន​ដូចជា ថ្នាំ Keytruda របស់​ក្រុមហ៊ុន Merck ថ្នាំ Opdivo របស់​ក្រុមហ៊ុន Bristol-Myers Squibb និង​ថ្នាំ Tecentriq របស់​ក្រុមហ៊ុន Roche។ WHO សម្រេច​ដកចេញ ដោយសារ​ការព្យាបាល​ដោយ​ថ្នាំទាំង​នេះ កំពុង​មាន​ការ​វិវត្ត និង​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​តាមដាន​ពីប្រសិទ្ធភាព​ជាក់ស្ដែង។

តែប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ផលិត​ថ្នាំទាំង​នេះ បាន​ចាយលុយ​រាប់ពាន់​លាន​ដុល្លារ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន ខកចិត្ត​នឹង​ការសម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក។

គួរបញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក មាន​បញ្ជីថ្នាំ និង​ការព្យាបាល ៤៦០​មុខ។ លោក Nicola Magrini អគ្គលេខាធិការ​គណៈកម្មាធិការ​ជំនាញ​របស់ WHO បញ្ជាក់ថា មាន​ការស្នើសុំ​ដាក់​បញ្ចូល​ថ្នាំ ចំនួន ៦៥​មុខ ក្នុង​បញ្ចីថ្នាំ​របស់ WHO នៅ​ឆ្នាំ២០១៩ ប៉ុន្ដែ ១/៣ ត្រូវបាន​បដិសេធ។

អត្ថពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 11, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 11, 2019

អ្នកអាចចូលចិត្ត