backup og meta

ប៉ាម៉ាក់ក្មេងនៅថៃ ឡាំប៉ាថាវ៉ាក់សាំង​ធ្វើឲ្យ​កូនៗគេឈឺ តែក្រសួងថា អត់អីទេ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

    ប៉ាម៉ាក់ក្មេងនៅថៃ ឡាំប៉ាថាវ៉ាក់សាំង​ធ្វើឲ្យ​កូនៗគេឈឺ តែក្រសួងថា អត់អីទេ

    វ៉ាក់សាំង មិនថា បន្ដក់ ឬចាក់​ទេ ​ប្រើសម្រាប់​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ​នានា តែ​ពេលខ្លះ វាក៏មាន​ផលប៉ះពាល់​​ដែរ ក្រោយ​ទទួល​វ៉ាក់សាំង។ បញ្ហា​​នេះ ក្រុម​ប៉ាម៉ាក់​មួយ​ចំនួននៅ​​ថៃ បាន​នាំគ្នា​ដាក់​ញត្តិ​តវ៉ា ដោយ​ចោទថា វ៉ាក់សាំង​របស់រដ្ឋ ជា​ដើម​ហេតុ​ធ្វើឲ្យ​កូន​របស់​​គេ​ឈឺថ្កាត់។

    លោក Supakit Sirilak រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ បញ្ជាក់ថា វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ផ្ដល់​ដល់​ទារក​ដោយមិន​យក​ប្រាក់ ទំនងមិន​ធ្វើឲ្យ​ពួកគេ​ឈឺទេ តែវាអាច​មាន​ផលប៉ះពាល​ខ្លះដែរ។ ការបញ្ជាក់ដូច្នេះ ក្រោយ​ក្រុម​អាណាព្យាបាល ក្នុង​ខេត្ត Nonthaburi បាន​រិះគន់​ក្រសួង​សុខាភិបាល​ថៃ លើ​ការឈឺ​របស់​កូនពួកគេ ក្រោយ​ការទទួល​វ៉ាក់សាំង។

    ក្រុមអាណាព្យាបាល​ថា កូនរបស់​ពួកគេ មាន​អាការៈ​ខ្សោយ​សាច់ដុំជើង​ឆ្វេង ក្រោយ​ទទួល​ការ​បន្តក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនស្វិតដៃជើង និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ខាន់ស្លាក់ ក្អកមាន់ និង​តេតាណុស នៅ​មន្ទីរពេទ្យ​ខេត្ត។ ជាមួយគ្នានេះ ក៏មាន​ករណី ​ទារក ៤នាក់ ស្លាប់​នៅក្នុង​ស្រុក Lob Buri ក្រោយ​ទទួល​វ៉ាក់សាំង កាលពី​ខែ​មិថុនា កន្លងទៅ។

    ពាក់ព័ន្ធ​ករណីនេះ មន្រ្តីជាន់ខ្ពស់​ថៃ បញ្ជាក់ថា ក្រសួង​មិនបាន​បំភ្លេច​ទេ ប៉ុន្ដែ​លោក​នឹង​បញ្ជូន​ករណី​នេះ ទៅ​គណៈកម្មាធិការ​ពិសេស ដើម្បី​ពិនិត្យ​មើល​លើ​បញ្ហា​សាច់ដុំ និង​ផលប៉ះពាល់​ទូទៅ​នៃ​វ៉ាក់សាំង។ លោកបន្ដថា វាតែងតែ​មាន ករណី​១ ក្នុង​ចំណោម ៥​លាន​ករណី ដែល​ទារក អាច​ឈឺ​ដោយសារ​ការ​បន្ដក់​វ៉ាក់សាំង ប៉ុន្ដែ​អត្ថប្រយោជន៍ មានទម្ងន់​ជាង​ហានិភ័យ។

    អត្ថបទពាក់ព័ន្ធ៖

    លោកបន្ថែមថា ក្រសួង​អាច​ពិចារណា​ឈប់​ផ្ដល់​វ៉ាក់សាំង​គ្រុនស្វិតដៃជើង តាមរយៈ​ការបន្ដក់​ ដោយ​ជំនួស​វិញ តាមរយៈ​ការចាក់ ព្រោះវា​មាន​ផលប៉ះពាល​តិច តែមាន​តម្លៃ​ថ្លៃ។ យោងតាម​ក្រសួង ទារក ៧០​ម៉ឺន​នាក់/ឆ្នាំ ទទួល​ការ​បន្ដក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនស្វិតដៃជើង។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម