ពេទ្យថៃ ព្រមានពីផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ

ដោយ ត្រួតពិនិត្យដោយ Deth Thonny

ជាធម្មតា ជំងឺផ្ដាសាយអាច​កើត​រយៈពេលប្រមាណ ១០ថ្ងៃ បន្ទាប់​មក​វានឹង​ជាសះស្បើយវិញ តែ​ក៏អាស្រ័យ​លើ​អ្នកជំងឺ​ម្នាក់ៗ​ផងដែរ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺសួត​របស់​ថៃ បានព្រមាន​ពីផលវិបាក​ធ្ងន់ធ្ងរនៃ​ជំងឺផ្ដាសាយ។

ជំងឺផ្ដាសាយ (Influenza A) អាច​មានផល​វិបាក​ធ្ងន់ធ្ងរ ប្រសិន​បើសួតឆ្លងមេរោគ”។ នេះជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត Manoon Leechawengwongs បម្រើការងារ​នៅ​មន្ទីរពេទ្យ Vichaiyut ក្នុង​ក្រុង​បាងកក។

លោកវេជ្ជបណ្ឌិតបាន​លើក​ករណី​មួយដែល​បុរស​ថៃវ័យ ៥៧​ ឆ្នាំ​ម្នាក់ ទម្លាប់​ជក់​បារី កន្លះកញ្ចប់/ថ្ងៃ ហើយ​ផ្ដាសាយ បន្ទាប់មក​ ​ស្លាប់ ដោយសារ​ឆ្លង​មេរោគ​ផ្សិតនៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម និង​សួត។

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺសួតនេះ បាន​រៀបរាប់​នៅ​លើហ្វេសប៊ុក​ថា អ្នកជំងឺ​ខាងលើមាន​អាការៈ​ក្អក បន្ទាប់ពី​ទៅ​សួរសុខទុក្ខ​មិត្ត​ម្នាក់នៅមន្ទីរពេទ្យ។ អ្នកជំងឺ​បាន​វិវត្តទៅ​ក្អកស្ងួត និង​ក្ដៅខ្លួន ហើយ​បាន​ទៅ​ជួបពេទ្យព្យាបាល។ ពេទ្យបាន​ឲ្យ​ថ្នាំ Tamilflu ជាមួយ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ) និង​ថ្នាំ steroids រយៈពេល ៥​ថ្ងៃ។ ស្ថានភាព​អ្នកជំងឺបាន​ធូរស្រាល​បន្ដិច បន្ទាប់មក​បាន​លាប់​វិញ។ ដោយសារ​ជំងឺផ្ដាសាយ បណ្ដាល​ឲ្យ​ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ អ្នកជំងឺ​បាន​ស្លាប់​នៅ ៣០ ​ថ្ងៃ​ក្រោយ​មក។ ពេទ្យរកឃើញថា មេរោគផ្សិត Aspergillus fumigatus និង Aspergillus flavus នៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម និង​សួត។

វេជ្ជបណ្ឌិត​ថៃ បញ្ជាក់​ថា នៅ​ថៃ មាន​អ្នកជំងឺ​ផ្ដាសាយ ប្រមាណ ១៩២.៤៤៥​នាក់ ដោយ ១៤ ​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​នេះ ជួប​ផលវិបាក​ធ្ងន់ធ្ងរពាក់ព័ន្ធ​ការ​ឆ្លងមេរោគ​សួត។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 26, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 26, 2019

អ្នកអាចចូលចិត្ត