backup og meta

នៅថៃ អ្នកស្លាប់ដោយគ្រុនឈាម កើនដល់ ៦៥នាក់ ខេត្តខ្លះប្រកាសអាសន្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 31, 2019

    នៅថៃ អ្នកស្លាប់ដោយគ្រុនឈាម កើនដល់ ៦៥នាក់ ខេត្តខ្លះប្រកាសអាសន្ន

    មិនថា ខ្មែរយើង វៀតណាម ឬថៃទេ កំពុងប្រឈម​នឹង​ការផ្ទុះឡើង​ជំងឺគ្រុនឈាម ដូចគ្នា នៅ​ឆ្នាំ​២០១៩នេះ។ ប៉ុន្ដែ​ប្រទេស​ថៃ មាន​តួលេខ​អ្នកស្លាប់​ដោយ​ជំងឺគ្រុនឈាម​ច្រើនជាងគេ គឺរហូត​ដល់ ៦៥​នាក់។

    នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ថៃ បញ្ជាក់​ថា គិតត្រឹម​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៩ មនុស្ស ៥៣.៦៩៩​នាក់ បាន​កើតជំងឺ​គ្រុនឈាម ទូទាំង​ប្រទេស ដោយ​មាន​អត្រា ៨១,២៩ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់។ នាយកដ្ឋាន​បន្ថែម​ថា តំបន់​ភាគ​ឦសាន មាន​តួលេខ​ខ្ពស់ជាងគេ គឺ​រហូត​ដល់ ២៤.១៩៧​ករណី តំបន់ភាគ​ខាងត្បូង មាន ៧.៥៦២​ករណី ​តំបន់កណ្ដាល​ មាន ១៤.៦៩៩​នាក់ និង​តំបន់​ភាគខាងជើង មាន ៧.២៤១​ករណី។

    នៅដើម​សប្ដាហ៍នេះ អាជ្ញាធរ​សុខាភិបាល​ខេត្តភាគឦសាន ស៊ីសាកេត បាន​ប្រកាស​ថា ការបង្ការ និង​គ្រប់គ្រង​ជំងឺ​គ្រុនឈាម ឈានដល់​កម្រិត​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ហើយ។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តនេះ បាន​បង្ហាញ​កង្វល់​ពី​ការ​រាលដាល​ជំងឺនេះ​បន្ដទៀត នៅខែ​សីហា និង​ខែ​កញ្ញា ខាងមុខ។

    ខេត្ត​ស៊ីសាកេតនេះ មាន​អ្នក​កើត​ជំងឺ​គ្រុនឈាម ចំនួន ១.៦៦៤​នាក់ និង​ស្លាប់ ៧​នាក់ ដោយ​ភាគច្រើន នៃ​អ្នក​កើត​ជំងឺ​គ្រុនឈាម ជាសិស្ស មាន​អាយុ​ពី ១០-១៤​ឆ្នាំ។ អត្រា​អ្នកើត​ជំងឺ​គ្រុនឈាម ក្នុង​ខេត្ត​នេះ មាន ១១២,៦០ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់ ខណៈ​អត្រា​ប្រេវ៉ាឡង់ គឺមិន​គួរ​លើស ៥០ ក្នុង​ចំណោម​មនុស្ស ១០​ម៉ឺន​នាក់​នោះទេ។

    គួរបញ្ជាក់​ដែរ នៅ​ឆ្នាំ​២០១៩នេះ ប្រទេស​វៀតណាម មាន​ករណី​ជំងឺ​គ្រុនឈាម ប្រមាណ ១០៥.០០០​ករណី និង​ស្លាប់​ប្រមាណ ១០​នាក់ ចំណែក​នៅ​ខ្មែរយើង គិតត្រឹម​សប្ដាហ៍​ទី២ ខែ​កក្កដា ឆ្នាំ​២០១៩ មាន​ករណី​ជំងឺ​គ្រុនឈាម ប្រមាណ ២១.១៣០​ករណី និង​មាន​អ្នកស្លាប់ ២៥​នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម