backup og meta

រឿងលក់ថ្នាំជំនួយអត់ច្បាប់! ថៃចាប់ខ្លួនបាន ៤នាក់ ក្នុងនោះមានពេទ្យម្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 02, 2019

    រឿងលក់ថ្នាំជំនួយអត់ច្បាប់! ថៃចាប់ខ្លួនបាន ៤នាក់ ក្នុងនោះមានពេទ្យម្នាក់

    គ្នាយើងខ្លះ ប្រហែលជា​ដឹងហើយ​ថា ការលក់​ថ្នាំជំនួយ និង​គ្រឿងសម្អាង នៅ​ថៃ ទទួល​ការពេញ​និយម និង​កើនឡើង​យ៉ាងខ្លាំង។ តែប៉ុន្មាន​ខែ​ចុងក្រោយនេះ អាជ្ញាធរ​ថៃ ក៏បើកប្រតិបត្តិការ​បង្ក្រាប​ការ​លក់​ថ្នាំជំនួស​ខុសច្បាប់ នៅតាម​ទីតាំង​ជាច្រើន​ផងដែរ។

    ជាក់ស្ដែង គ្រាន់តែចូល​ដើមខែ​សីហា ២០១៩ ភ្លាម ប៉ូលិស​ថៃ បានបង្ក្រាប​ថ្នាំជំនួយ ដែល​គេហៅថា Ya Suay Sangharn (Killer Beauty Pills) នៅ ១៧​ទីតាំង ក្នុង​ខេត្ត​ចំនួន៨ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស ៤​នាក់ អាយុ​ពី ៣០-៣៨​ឆ្នាំ ហើយ​ក្នុង​នោះ មាន​ម្នាក់​ជា​វេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតនេះ ត្រូវចោទ​លើ​ករណី​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស ពាក់ព័ន្ធ​ថ្នាំញៀន។

    ប៉ូលិសថៃ បញ្ជាក់ថា ក្រុមបងធំ បានជួល​វេជ្ជបណ្ឌិត​ទើប​បញ្ចប់​ការសិក្សា និង​វេជ្ជបណ្ឌិត​មួយ​ចំនួន​ទៀត បើក​គ្លីនិក​ថែរក្សា​សម្រស់ នៅតាម​ខេត្ត​ជាច្រើន ហើយ​បាន​ចេញវេជ្ជបញ្ជា ឲ្យប្រើ​​ថ្នាំជំនួយ​ខាងលើ ដែល​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ថៃ (FDA) ចាត់ទុក​ថា ជាថ្នាំ​ខុសច្បាប់។ ថ្នាំជំនួយ​នេះ ត្រូវអះអាង​ថា ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ ប៉ុន្ដែ​វេជ្ជបណ្ឌិត បាន​លក់​ថ្នាំនេះ តាម​អនឡាញ​ទៀត ដោយ​ថ្លៃជាង​តម្លៃ​ធម្មតា ២-៣​ដង។

    ចំណែក​អគ្គលេខាធិការរង FDA បញ្ជាក់ថា ប៉ូលិស​បាន​រឹបអូស​ថ្នាំ Duromine ដែល​ជួយ​សម្រក​ទម្ងន់ និងថ្នាំ Panbesy ប្រើដើម្បី​ព្យាបាល​បញ្ហា​ពាក់ព័ន្ធ​ការ​ញ៉ាំអាហារ​ច្រើនពេក។ ថ្នាំទាំងពីរ​មុខ​នេះ ទទួល​ការពេញនិយម​យ៉ាងខ្លាំង នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ។

    អត្ថបទពាក់ព័ន្ធ៖ នៅថៃលក់ “Magic Card” ព្យាបាលជំងឺគ្រប់មុខ តែ​អាជ្ញាធរ​ថា ​អាចកើត​មហារីក​ បើ​ប្រើ

    ពេលនេះ រដ្ឋបាល FDA កំពុង​ពិនិត្យ​លើ Lorcaserin ជាក្រុម​ថ្នាំ​មួយ​ប្រភេទ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង ហើយ​ប្រើ​សម្រាប់​សម្រក​ទម្ងន់។ តាមគេហទំព័រ​វេជ្ជសាស្ត្រ Webmd ថ្នាំ Lorcaserin ប៉ះពាល់​ដល់​ផ្នែក​មួយ​របស់​ខួរក្បាល ដែល​ជួយ​គ្រប់គ្រង​ចំណង់​អាហារ​របស់​មនុស្ស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម