backup og meta

បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង

    ទន្ទឹមនឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន​កាន់​តែ​ទំនើប បរិក្ខារ​វេជ្ជសាស្ត្រ សម្រាប់​តាម​ដាន​អាការៈ​ជំងឺ​ផ្សេង​ៗ ក៏​កាន់​តែ​វិវឌ្ឍ​​​ទៅ​មុខ​ឥ​ត​ឈប់​ ដោយ​អ្នក​វិទ្យាសាស្រ្ត​ កំពុង​​ដាក់​បញ្ញា​សប្បនិម្មិត​​ ទៅ​ក្នុង​គម្រោងឲ្យ​ចេញ​ជា ឧបករណ៍​ងាយ​តាម​ដាន​បញ្ហា​បេះ​ដូងផ្សេងៗ។

    តាម​សារព័ត៌មាន BBC ក្រុម​អ្នក​ស្រាវជ្រាវ​​មួយ​ក្រុម កំពុង​ទទួល​​គម្រោង សរសេរ​គោល​​​​កម្មវិធី​ (Algorithm) សម្រាប់​បង្កើត​បញ្ញា​សប្បនិម្មិត (Artificial Intelligence) ឲ្យ​គ្លីនិក Mayo ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ គោលដៅ​គម្រោង​​ ​គឺ​ដើម្បី​បង្កើត​ឧបករណ៍​តូច​ៗ ដែល​អាច​តាម​ដាន បញ្ហា​បេះ​ដូង​បាន​ភ្លាម​ៗ ថា​តើ​អ្នក​ជំងឺ​មាន​ អាការៈ​​យ៉ាង​ម៉េច​ខ្លះ អាច​​បញ្ជាក់​ថា​មាន​ជំងឺ​បេះ​ដូង ឬ​ក៏​អត់។

    សម្រាប់​គម្រោង​នេះ​ដែរ អ្នក​ស្រាវជ្រាវ​បាន​យក​លំនាំ​តាម បិរក្ខារ​កុំព្យូទ័រ​​ធំ​ៗ នៅ​តាម​មន្ទីរពេទ្យ​ ជា​ភាសា​បច្ចេកទេស​ថា (Electrocardiogram ឬ​ ECG, EKG) ដែលអាច​តាមដាន រក្សា​ទុក និង​​បង្ហាញ​អំពី​ចលនា​បេះ​ដូង។

    លោក​សាស្រ្តាចារ្យ Tim Chico អ្នក​ជំនាញ​បេះ​ដូង​ មក​ពី​សាកលវិទ្យាល័យ Sheffield ចក្រភព​អង់គ្លេស បាន​លើក​ឡើង​អំពី​ការ​​ស្រាវជ្រាវ​បង្កើត​នេះ​ថា៖ “ការ​បង្កើត បញ្ញា​សប្បនិម្មិត អាច​ផ្តល់​នូវ​បដិវត្ត​​ក្នុង​កម្រិត​អស្ចារ្យ ទោះ​បី​ពេល​នេះ វា​កំពុង​ស្ថិត​ក្នុង​​នីតិវិធី​នៅ​ឡើយ តែ​​យើង​នឹង​រង់​ចាំ​មើល​លទ្ធ​ផល​ធ្វើ​តេស្ត​ទាំង​អស់​គ្នា’។

    អត្ថបទពាក់ព័ន្ធ

    ចំពោះ​អាការៈ​ជំងឺ​បេះ​ដូង មាន​ន័យ​ថា ​អ្នក​ជំងឺ​មាន​អាការៈ​បេះ​ដូង​លោត​ញាប់​ខុស​ធម្មតា ជា​ទូ​ទៅ លោត​លើស​ពី ​១០០ ​ដង​/នាទី ហើយ​​មាន​សម្ពាធ​ឈាម​ច្រាល​ឡើង​ភ្លាម​ៗ នេះ​បើ​តាម​ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត​អង់គ្លេស៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម