អ្នកមានគំនិតសុទិដ្ឋិនិយម គេងលក់ស្រួល ហើយអាយុវែង

ដោយ ត្រួតពិនិត្យដោយ Chip Chet

នៅពេល​ឈាន​ចូលដល់​វ័យ ៣០​ឆ្នាំហើយ យើង​ចាប់ផ្ដើម​មាន​បញ្ហា​សព្វគ្រប់​ដែល​ត្រូវគិត និង​កង្វល់​ច្រើនជាង​មុន រហូត​ដល់ ១​យប់​ទល់​ភ្លឺ គេងមិន​លក់ ក៏មាន​ដែរ។ ការគិតច្រើន គឺជា​រឿងល្អ តែ​បើ​យើង​គិត និង​សម្លឹង​ឃើញ​តែរឿងមិនល្អ ឬទុទិដ្ឋិនិយមពេក ក៏វាមិនល្អនោះដែរ ព្រោះវា​អាចធ្វើ​ឲ្យ​យើងគេងមិនលក់ ប៉ះពាល់​ដល់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

ការសិក្សាមួយ ចេញផ្សាយ​លើ​គេហទំព័រ​សាកលវិទ្យាល័យ Illinois របស់​អាមេរិក រកឃើញ​ថា មនុស្ស​សុទិដ្ឋិនិយម គេងលក់​ស្រួល និង​អាយុវែង។ ការសិក្សា​នេះ ធ្វើឡើង​លើមនុស្ស ជាង ៣.៥០០​នាក់ អាយុពី ៣២-៥១​ឆ្នាំ។ កម្រិត​សុទិដ្ឋនិយម​របស់​អ្នកចូលរួម ត្រូវ​កំណត់​តាមរយៈ​ការសួរ ១០​សំនួរ ពី​ប្រយោគ​វិជ្ជមាន ដូចជា “ខ្ញុំតែងតែ​សុទិដ្ឋិនិយម​ពី​អនាគត​របស់​ខ្ញុំ” និង​ប្រយោគ​អវិជ្ជមាន “ខ្ញុំពិបាក​រំពឹង​ថា រឿងគ្រប់យ៉ាង ដូច​ការគិត​របស់​ខ្ញុំ​ណាស់“។

អ្នកចូលរួម​ក្នុង​ការសិក្សា បាន​រាយការណ៍​ពី​ការគេង ២​ដង ក្នុងរយៈពេល ៥​ឆ្នាំ ស្ដីពី​​គុណភាព​ការគេង និង​ពេលវេលា​គេង​របស់​ពួកគេ។ ការ​សិក្សា​នេះ ក៏បាន​វាយតម្លៃ​លើ​អាការៈ​គេងមិនលក់ ពិបាក​គេងលក់ និង​ចំនួន​ម៉ោង​គេង ដែល​ពួកគេ គេងរាល់​យប់។

អ្នកស្រាវជ្រាវ រកឃើញ​ថា ៧៨% នៃ​អ្នកចូលរួម ដែល​ឆ្លើយថា គេងលក់ស្រួល ចន្លោះ​​ពី ៦-៩​ម៉ោង/យប់។

អត្ថបទពាក់ព័ន្ធ៖

សាស្ត្រាចារ្យ Rosalba Hernandez មកពី​សាកលវិទ្យាល័យ Illinois បញ្ជាក់​ថា ការគេង​មិនបាន​គ្រប់គ្រាន់ ជា​កង្វល់​សុខភាព​សាធារណៈ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ជាច្រើន រួមមាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធាត់ លើសឈាម និង​ការស្លាប់​បណ្ដាល​មកពី​កត្ដាផ្សេងៗ។ ការ​ខ្វល់ខ្វាយ​ច្រើន បង្ក​ផល​រំខាន​ដល់​កត្តាគេងលក់​ឲ្យ​បាន​ឆ្អែត ស្កប់ស្កល់។ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​សីហា 12, 2019 | កែសម្រួលចុងក្រោយ ខែ​សីហា 12, 2019

អ្នកអាចចូលចិត្ត