ពីដើមមក ការគេងថ្ងៃ ត្រូវចាត់ទុកជាភាពខ្ជិល តែអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ការគេងថ្ងៃ ពិតជាជួយខួរក្បាលរបស់យើង ឲ្យស្រឡះ ស្រស់ស្រាយ បើសិនជាយើងគេងក្នុងរយៈពេលសមស្រមមួយ ហើយតាមការណែនាំ ការគេងថ្ងៃ គួរចំណាយពេល ពី ២៥–៣០នាទី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពីដើមមក ការគេងថ្ងៃ ត្រូវចាត់ទុកជាភាពខ្ជិល តែអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ការគេងថ្ងៃ ពិតជាជួយខួរក្បាលរបស់យើង ឲ្យស្រឡះ ស្រស់ស្រាយ បើសិនជាយើងគេងក្នុងរយៈពេលសមស្រមមួយ ហើយតាមការណែនាំ ការគេងថ្ងៃ គួរចំណាយពេល ពី ២៥–៣០នាទី។
ប៉ុន្ដែតាមការចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ WebMD បញ្ជាក់ថា ការគេងថ្ងៃច្រើន ជាសញ្ញាដំបូង ដែលយើងមានជំងឺភ្លេចភ្លាំង (Alzheimer)។ អ្នកវិទ្យាសាស្ត្រ បកស្រាយថា ការគេងថ្ងៃលើសការណែនាំរបស់អ្នកជំនាញ ធ្វើឲ្យទីតាំងខួរក្បាល ដែលជួយធ្វើឲ្យភ្ញាក់ ត្រូវខូចខាតក្នុងដំណាក់កាលដំបូងដោយជំងឺភ្លេចភ្លាំង។ នេះជាមូលហេតុអ្នកជំងឺភ្លេចភ្លាំង គេងថ្ងៃយូរ មុនពួកគេចាប់ផ្ដើមភ្លេចកាន់តែច្រើនឡើង។
អ្នកវិទ្យាសាស្ត្រ ក៏រកឃើញថា ទីតាំងខួរក្បាល ដែលជួយឲ្យយើងភ្ញាក់ពីគេងថ្ងៃ មានការកើនឡើងប្រូតេអ៊ីន Tau ហើយប្រូតេអ៊ីននេះ មានតួនាទីចម្បង បង្កជំងឺភ្លេចភ្លាំង។ នេះបើតាមលោកស្រី Lea Grinberg មកពីវិទ្យាស្ថានសុខភាពខួរក្បាលសាកល នៅសាកលវិទ្យាល័យ California របស់អាមេរិក។
ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ បានវិភាគលើអ្នកជំងឺភ្លេចភ្លាំង ១៣នាក់ និងអ្នកគ្មានជំងឺនេះ ៧នាក់ ហើយរកឃើញថា ជំងឺភ្លេចភ្លាំង បានវាយប្រហារលើទីតាំងខួរក្បាល ដែលមានតួនាទីជួយឲ្យយើងភ្ញាក់ពីគេង នៅពេលថ្ងៃ ហើយទីតាំងខួរក្បាលនេះ ស្ថិតក្នុងដំណាក់កាលខូចខាតដំបូងដោយជំងឺ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងខួរក្បាលដែលរងការប៉ះពាល់ដោយជំងឺភ្លេចភ្លាំង ប្រូតេអ៊ីន Tau កកើតយ៉ាងខ្លាំង នៅទីតាំងធ្វើឲ្យយើងភ្ញាក់ ហើយទីតាំងទាំងនោះ មានការបាត់បង់កោសិកាសរសៃប្រសាទ (Neurons) រហូតដល់ ៧៥%។ នេះបើតាមអ្នកវិទ្យាសាស្ត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕