backup og meta

ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ​ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 06, 2019

    ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ​ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ

    អ្នកណា ប្រទេសណា​ក៏​មាន​កង្វល់​រឿង​សម្រាម​ប្លាស្ទិក​ដែរ ព្រោះ​ក្រោយ​ប្រើប្រាស់​បាន​រយៈពេល​ខ្លី​ហើយ ប៉ុន្តែ​សម្រាម​ដែល​ជា​ប្រភព​មេរោគ ត្រូវ​ការ​ពេល​រហូត​ ៥០០ – ១០០០ឆ្នាំ ទើប​រលាយ​បាន។ នេះ​ជា​ក្ដី បារម្ភ​របស់​គ្រប់គ្នា ជុំវិញ​ពិភពលោក។

    គម្រោង​​បាក់​តេរី​​​​​កម្ចាត់​ប្លាស្ទិក​របស់​អតីត​និស្សិត​ស្រី​ពីរ​រូប​គឺ​កញ្ញា​ Jeanny Yao និង​ កញ្ញា​ Miranda Wang ដែល​​​​អ្នក​ទាំង​ពីរ​​មាន​ប្រវត្តិ​​សិក្សា​ នៅ​សាកលវិទ្យាល័យ​អាមេរិក​ពីរ​ផ្សេង​​គ្នា​ បាន​ឈ្នះ​ពាន​រង្វាន់​វិទ្យាសាស្រ្ត​ចំនួន​៥ និង​​ទឹក​ប្រាក់ ​​៤​សែន​ដុល្លារ និង​ទឹក​ប្រាក់​ពី​វិនិយោគិន​ផ្សេង​ៗទៀត​ដើម្បី​​បន្ត​អនុវត្ត​ ចេញ​ជា​ដំណោះ​ស្រាយ​​សម្រាប់​បរិស្ថាន​​ពិភព​លោក​​។

    តាម​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត​ Science Insanity បាក់​តេរី​​​ខាង​លើ ជា​បច្ចេកទេស​រក​ឃើញ​​ថ្មី​ សម្រាប់​​ដាក់​បញ្ចូល​ក្នុង​​ដំណើរ​ការ​​នៃ​ការ​ច្នៃ​​សំណល់​ឲ្យ​ស្អាត​សម្រាប់​បរិស្ថាន។ ដំណើរ​ការ​របស់​វា​​ចែក​ចេញ​ជា​ពីរ​គឺ ទី​១ គេ​ត្រូវ​ប្រមូល​សំណល់​ប្លាស្ទិក​​មក​រំលាយ រួច​ធ្វើ​ប្រតិកម្ម​គីមី​ជា​មួយ​បាក់​តេរី​ខាង​លើ ឲ្យ​ក្លាយ​ជា​សមាស​ធាតុ​ទន់​(វត្ថុ​ទន់​អាច​បត់​បែន​បាន សម្រាប់​ធ្វើ​ជា​សម្ភារៈ​​​ប្រើ​ប្រាស់​ផ្សេង​ៗ ឬ​សំលៀក​បំពាក់​)។ ​ទី​២ គឺ​​ការ​ដាក់​បាក់​តេរី​ខាង​លើ ប្រតិកម្ម​ជា​មួយ​ធាតុ​ប្លាស្ទិក (ស៊ី​ប្លាស្ទិក សម្អាត​​សំណល់​​ប្លាស្ទិក​ផ្សេង​ៗ​ក្នុង​ទឹក) រហូត​បម្លែង​សំណល់​ទាំង​នោះ​ក្លាយ​ជា​ឧស្ម័ន​កាបូនិក (CO2) និង​ទឹក​ ​ត្រូវ​ការ​រយៈ​ពេល​​ប្រហែល​​២៤​ម៉ោង សម្រាប់​ប្រព្រឹត្តិកម្ម​។

    ​​​​​ក្រោយ​បង្កើត​ស្នាដៃ​ធំធេង ​មក​ទល់​ពេល​នេះ ពួក​គេ​ទាំង​​​​ជា​​ស្ថាបនិក នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា Bio Cellection ​​ច្នៃ​​សំណល់​​ដែល​មិន​អាច​ប្រើ​ប្រាស់​ឡើង​វិញ ទៅ​ជា​របស់​មាន​ប្រយោជន៍​ ដែល​ជា​ចំណែក​មួយ​ ជួយ​បរិស្ថាន​ពិភព​លោក​ត​ទៅ​ថ្ងៃ​​អនាគត។ កញ្ញា​ Miranda Wang សហស្ថាបនិក​បច្ចេកទេស​ថ្មី​បាន​និយាយ​ចំពោះ​ការ​រក​ឃើញ​ថ្មី​នេះ​ថា៖ “វា​ពិត​ជា​ពិបាក​​ណាស់ ដែល​ដឹក​នាំ​ឲ្យ​ប្រជាជន​​​ឈប់​ប្រើ​ប្រាស់​ធាតុ​ប្លាស្ទិក​ ដូច​នេះ​យើង​ត្រូវ​ការ​បច្ចេកវិទ្យា​​ជា​ដំណោះ​ស្រាយ’

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Sep 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម