វិធី​ងាយៗ​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ មិន​ព្រួយ​ទិញ​ប៉ះ ខាត​ទាំង​លុយ បំផ្លាញ​ទាំង​សុខភាព

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ថ្នាំ​ក្លែង​ក្លាយ​ជា​កង្វល់​ដ៏ធំ​របស់​ក្រសួង​ពាក់ព័ន្ធ ឯ​អ្នក​ទិញ​ដែល​ជា​ប្រជាពលរដ្ឋ​មួយចំនួន​​ពុំ​បាន​ចាប់​អារម្មណ៍ ឬ​ខ្វាយ​ខ្វល់​ច្រើន​ពី​ថ្នាំ​ក្លែង​ក្លាយទេ អាង​តែ​ជឿ​ទុកចិត្ត​លើ​អ្នក​លក់​ថ្នាំ​ពេទ្យ​នោះ តើ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទៅ? ថ្នាំ​ក្លែងក្លាយ​មាន​អី​សម្គាល់?

ពពួកថ្នាំផ្សះ

១- អ្វី​ទៅ​ជា​ថ្នាំ​ក្លែង​ក្លាយ?
ឱសថក្លែងក្លាយ (Counterfeit Medicines) ជាថ្នាំ​ដែល​មាន​សារធាតុ​សកម្ម​មិន​ត្រឹម​ត្រូវ ឬ​គ្មាន​សារធាតុ​សកម្ម​តាម​ការ​កំណត់​លើ​ស្លាក​សញ្ញា-​ប្រអប់ ហើយ​មិន​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​គុណភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

២- វិធី​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ
បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ជំនាញ​ប្រើ​ដើម្បី​សម្គាល់​ថា​ថ្នាំ​ណា​មួយ​ជា​ថ្នាំ​ក្លែងក្លាយ ឬ​ពិត​ប្រាកដ។ តែ​ក្នុង​នោះ​មាន​ចំណុច​មួយ​ដែល​យើង​គ្រប់​គ្នា​អាច​សម្គាល់​បាន នោះ​គឺ​ស្លាក​សញ្ញា​បញ្ជិកា (Vignette) ព្រោះ​រាល់​ថ្នាំ​ពេទ្យ​ដែល​នាំចូល​ដោយ​ស្រប​ច្បាប់ នឹង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល និង​សុទ្ធ​សឹង​តែ​មាន​បិទ​លេខ​បញ្ជិកា។

ដូចនេះ​ងាយ​បំផុត ពេល​យើង​ទៅ​ទិញ​ថ្នាំគួរ​តែ​សុំ​ឲ្យ​ឱសថ​ការី ឬអ្នក​លក់​ថ្នាំ​បង្ហាញ​លេខ​បញ្ជិកា ដែល​​អាច​ជា​ស្ទីកឃ័រ ឬ​ក្រដាស​បិទ​នៅ​​ប្រអប់​ថ្នាំដោយ​មាន​លេខ​កូដ និង​ឈ្មោះក្រុមហ៊ុន​ដែល​នាំ​ចូល​ថ្នាំ  ដើម្បី​​ប្រាកដ​ថា​​ថ្នាំ​​ដែល​​យើង​​ទិញ​មក​​ប្រើ​​នោះ មិន​មែន​​ជា​​ថ្នាំ​​ក្លែង​ក្លាយ។

វិធីសម្គាល់ថ្នាំក្លែងក្លាយ - ឱសថការី សេត ច័ន្ទកក្កដា
ឱសថការី សេត ច័ន្ទកក្កដា ពន្យល់ពីរបៀបប្រើថ្នាំ

៣- ផលប៉ះពាល់
ការ​ទិញ​ថ្នាំ​ក្លែងក្លាយ​ដើម្បី​ព្យាបាល​ជំងឺ​មិន​ត្រឹមតែ​ខាត​បង់​លុយ​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ធ្ងន់ធ្ងរ។
– អ្នក​ជំងឺ​មិន​ជា​សះ​ស្បើយ
– អាច​បណ្តាល​ឲ្យ​ជំងឺ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ
– អាច​ឲ្យ​​អ្នក​ជំងឺ​កើតជំងឺ​ផ្សេងបន្ថែម​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 14, 2019

អ្នកអាចចូលចិត្ត