backup og meta

ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 04, 2022

    ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?

    មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស HPV (Human Papillomavirus) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។

    ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ទោះ​ជា​បែប​នេះ​ក្តី​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា រវាង​ការ​ចាក់វ៉ាក់​សាំង​ពេល​មិន​ទាន់ និង​រួម​ភេទ​ហើយ ប្រសិទ្ធភាព​មិន​ដូច​គ្នា ដូច្នេះ​យក​ល្អ​គួរ​តែ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​ទាន់​ខ្លួន​នៅ​ក្មេង មិន​ទាន់​ប្រលាក់​ប្រឡូស​នឹង​រឿង​ផ្លូវ​ភេទ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    វេជ្ជបណ្ឌិត អ៊ាវ សុខា ​- វ៉ាក់សាំងមហារីកមាត់ស្បូន
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ពន្យល់ពីការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន

    ១- អាយុ និង​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន

    ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភទ​ទាល់​​តែ​សោះនោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។

    ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិនមាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់វ៉ាក់សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។

    វ៉ាក់សាំង​ HPV អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែទោះ​យ៉ាង​ណា​ក្រោយ​ពេលចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូរួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូនជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។

    ការពិនិត្យកោសិកាមាត់ស្បូន

    ២- វ៉ាក់សាំង​​មហារីក​មាត់ស្បូន​ត្រូវ​ចាក់ប៉ុន្មាន​ដង?

    ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​មហារីកមាត់​ស្បូន ត្រូវ​ធ្វើ​ឡើង​ចំនួន ៣ លើក និង​ចំណាយ​ពេល​រហូត​ដល់​ទៅ ៦ខែ។

    – លើកទី១៖ ថ្ងៃចាក់ដំបូង

    – លើកទី២៖ ១-២ ខែ បន្ទាប់ពីចាក់លើកទី ១

    – លើកទី៣៖ ៦ ខែ បន្ទាប់ពីចាក់លើកទី ១។

    ស្វែងយល់បន្ថែមពីបញ្ហាមាត់ស្បូនស្ត្រី៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម