ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

អាកាសធាតុ​ក្តៅ​ខ្លាំង រាងកាយ​យើង​ងាយ​នឹង​បាត់បង់​ជាតិ​ខ្លាំង​ណាស់។ ក្រៅ​ពី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ផ្លែឈើ​ក្នុង​ស្រុក​យើង​មួយ​ចំនួន​ក៏​សម្បូរជាតិ​ទឹក ញ៉ាំ​ទៅ​មាន​ប្រយោជន៍​ចំពោះ​សុខភាព ថែម​ទាំងជួយ​បំពេញ​កង្វះជាតិ​​ទឹក​ក្នុង​រាងកាយ​យើង​ទៀត នេះ​បើ​តាម​ការ​អះអាង​របស់​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

១- ទឹកដូង

មាន​ក្លិន​ក្រអូប រសជាតិ​ផ្អែមត្រជាក់ ទឹកដូង អាច​ជួយ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ពី​រាងកាយ ដោយសារ​សម្បូរ​​អេឡិចត្រូលីត​។ កង្វះ​ជាតិ​ទឹក ក៏​ដូច​ជា​ការ​បាត់​បង់​ជាតិ​ទឹក ​តែង​កើត​មាន​ឡើង​នៅ​ពេល​យើង ​រាក ក្អួត ឬ​បែក​ញើស​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង ជា​ប្រភព​សំខាន់​របស់​កាបូអ៊ីដ្រាត ជួយពង្រឹង​ថាមពល​រាងកាយ​ឡើង​វិញ​ថែម​ទៀត​ផង។

២- ឪឡឹក

ឪឡឹក​ញ៉ាំ​ទៅ​ឆ្ងាញ់​ត្រជាក់​ចិត្ត ផ្តល់​គុណ​ប្រយោជន៍​ច្រើន​​ចំពោះ​សុខភាព​ ព្រោះ​វា​សម្បូរវីតាមីន A និង C ហើយ​ថែម​ទាំង​អាច​បំពេញ​ជាតិ​ក្នុង​ខ្លួន​យើង​នា​រដូវក្តៅ​បាន​យ៉ាង​ងាយ ព្រោះ​ក្នុង​ផ្លែ​ឪឡឹក​មាន​ជាតិ​ទឹក​ដល់​ទៅ ៩០% ឯណោះ។

៣- ក្រូច​ពោធិ៍សាត់

នរណាៗ​ក៏​ដឹង​ដែរ​ថា ក្រូច​ពោធិ៍សាត់​ល្អ​ចំពោះ​សុខភាព​ខ្លាំង វា​សម្បូរវីតាមីន C ឯ​ជាតិ​ទឹក​ក៏សម្បូរ​ដែរ យើង​អាច​ញ៉ាំ​ផ្លែ​ក្រូច​ក៏​បាន ឬ​ញ៉ាំ​ទឹក​ក្រូច​ក៏​បាន ដាក់​ទៅ​ស្រស់​មាត់ មាន​កម្លាំង​ភ្លាម។

៤- ទទឹម

គ្រាប់​ទទឹម​មាន​ពណ៌​ស្រស់​ស្អាត រសជាតិផ្អែម សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ​ល្អ​ចំពោះ​ឆ្អឹង ហើយ​ក៏​សម្បូរ​ជាតិ​ទឹក​ដែរ។ នៅ​ពេល​យើងអស់កម្លាំង ខ្វះជាតិទឹក ញ៉ាំ​ទៅ​មាន​កម្លាំង​ព្រឺស។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 4, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 4, 2019

អ្នកអាចចូលចិត្ត