ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់ៗ​ពិតជា​ចង់​ឲ្យ​ខ្លួន និង​កូន​មាន​សុខភាព​ល្អ ហើយ​អ្វី​ដែល​ពិសេស​គឺ​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ឡើង​វិញ។ បើ​តាម​ការ​ចែក​រំលែក​របស់ម៉ាក់ៗ​ទាំង ៤ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​វិធី​បុរាណ​ដែល​ចាស់​ៗ​តែង​ធ្វើ និង​ការ​របៀបរបប​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន អាច​ជួយ​ឲ្យ​សម្រស់​យើង​ស្អាត​មិនចាញ់​ពេល​មិន​ទាន់មាន​កូនប៉ុន្មាន​ទេ។​

១- ខាត់​ស្បែក​ជាមួយ​ពន្លៃ

រូបមន្ត​ខាត់​ស្បែក​ដែល​ផ្សំ​ពី​រមៀត​លាយ​ជាមួយ​ពន្លៃ ទឹកដោះគោ​ឆៅ និង​ក្រូចឆ្មារ ឬ​ក្រូច​ពោធិ៍សាត់។ សុគន្ធា ដែល​មាន​សាច់​ចាំ​វ័យ​ជិត ៤០ ឆ្នាំ​ហើយ តែ​នៅ​ស្អាត​ដដែល​បាន​រៀបរាប់​ថា ស្រី​ៗ​យើង​ទើប​សម្រាល​ប៊េបី​បាន កន្លះខែ​ទៅ គួរតែ​ឧស្សាហ៍​អនុវត្តន៍​វិធី​នេះ ទើប​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ជាប់​ជានិច្ច ព្រោះ​ពេល​ពពោះ យើង​មិន​បាន​ប្រើប្រាស់​ផលិតផល​អ្វី​ឡើយ ដូចនេះ​ហើយ​ទើប​ស្បែក​មិន​ស្រស់​ថ្លា​ល្អ។

ថែស្បែកពេលកូនខ្ចី_helloគ្រូពេទ្យ

២.ឆ្ពុង

សីហា ដែល​មាន​តួនាទី​ជា​គ្រូពេទ្យ ក៏​នៅតែ​ជឿ​លើ​វិធី​បុរាណ​មួយ​នេះ​ដែរ ព្រោះ​វា​ប្រៀប​ដូចជា​វិធី​អប់​សាច់​ឲ្យ​ក្ដៅ​ងំ និង​ជួយ​សម្រួល​សរសៃ​ឈាម​ឲ្យ​រត់​ស្រួល។ អ្នក​គ្រូ​ពេទ្យ​ខាង​លើ ក៏​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឆ្ពុង​រួច អ្នក​យក​ពន្លៃ​មក​លាប​ពេញ​ខ្លួន រឹតតែ​មាន​ប្រសិទ្ធភាព។ វិធី​នេះ​អាច​ធ្វើ​រហូត​ដល់​កូន ១ ឆ្នាំ​ក៏​បាន​ដែរ​ស្បែក​កាន់តែ​ស្អាត និង​ភ្លឺ​រលោង។

៣- ងូត​ទឹក​ក្ដៅ

ទើប​តែ​សម្រាល​កូន​មិន​គួរ​ងូត​ទឹក​ត្រជាក់​ឡើយ។ ងូត​ទឹក​ក្ដៅ​ជា​រៀង​រាល់ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង នោះ​ស្បែក​នឹង​មិន​ឆាប់​ចាស់។ នេះ​ជា​ការ​លើកឡើង​របស់ សេងលី ដែល​មាន​កូន ៣ នាក់ ទៅ​ហើយ​ក្ដី។ ដើម្បី​ឲ្យ​សាច់​កាន់តែ​ទន់​រលោង គួរតែ​ឧស្សាហ៍​ត្រាំ​ទឹកក្ដៅឧណ្ហ៍ៗ លាយ​ជាមួយ​ស្រទាប់​ផ្កា​ចម្រុះ។

អត្ថបទ​ពាក់ព័ន្ធ៖ កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន

៤- ហាត់ប្រាណ 

សម្រាល​​​កូន​​​បាន ១ខែកន្លះ ម៉ាក់ៗ​​​​អាច​​​​ចាប់ផ្តើម​​ហាត់​ប្រាណ​បាន​​វិញ​​ហើយ ការ​ហាត់ប្រាណ​មិនត្រឹម​ជួយ​ឲ្យ​សុខភាពល្អ​នោះ​ទេ ស្បែក​តឹង​ណែន​ស្អាត​ នេះ​បើ​តាម​បទ​ពិសោធ​របស់ សោភា ដែល​មានកូន ២នាក់។ ។

៥-ញ៉ាំទឹកឲ្យបានច្រើន

បើតាម ស្រីម៉ៅ  ១ថ្ងៃ ស្រីៗ​យើង​ត្រូវ​​ញ៉ាំ​ទឹក​ឲ្យ​បាន​លើស ២លីត្រ នោះ​ស្បែក​ភ្លឺថ្លា មិន​ជ្រីវជ្រួញ​នោះទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 12, 2019

អ្នកអាចចូលចិត្ត