backup og meta

អត់​ងងុយមើល​កូនពេលយប់ឡើង​ស្លក់​​​ភ្នែក​​ ម៉ាក់​ៗ​​អាច​សាក​វិធី​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2019

    អត់​ងងុយមើល​កូនពេលយប់ឡើង​ស្លក់​​​ភ្នែក​​ ម៉ាក់​ៗ​​អាច​សាក​វិធី​នេះ​

    ការ​មើល​ថែ​កូន​តូច​ពិតជា​ធ្វើឲ្យ​ម៉ាក់​ៗ​អត់​ងងុយ​​ខ្លាំង ព្រោះ​ត្រូវ​មើល​ទាំងថ្ងៃយប់។ មិន​ថា​ម៉ឹម​ដោះ​ម៉ាក់​ៗ ឬ​ទឹកដោះគោ​ឡើយ ​សុទ្ធតែ​ត្រូវ​ភ្ញាក់​ឲ្យ​ប៊េបី​ម៉ឹម​ដោយ​ផ្ទាល់​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​ធ្វើឲ្យ​ភ្នែក​ឡើង​ស្លក់។ បើ​ម៉ាក់​ៗ​ណា​កំពុងតែ​ជួប​បែប​នេះ មក​ដឹង​ពី​វិធី​ព្យាបាល​របស់​អ្នក​មាន​បទ​ពិសោធ​ទាំង ៥ ខាងក្រោម៖

    ១- យក​ទឹកកក​មក​ម៉ាស្សា

    នៅ​ពេល​យើង​មាន​បញ្ហា​ភ្នែក​ខ្មៅ និង​ស្លក់ គួរតែ​យក​ទឹកកក​មួយ​ដុំ​តូច​មក​ញី​ជា​រង្វង់​ក្រោម​ភ្នែក ដោយ​ម៉ាស្សា​ថ្នមៗប្រហែល​ជា ១០-២០ វិនាទី។ បន្ទាប់​មក​ព្យាយាម​សម្រាក​ភ្នែក​ឲ្យ​បាន ២០-៣០ នាទីទៀត នោះ​សភាព​ខ្មៅ​ស្រអាប់​នឹង​ប្រសើរ​ឡើង។ នេះ​ជា​ការ​ចែករំលែក​របស់ សុភក្ត្រា

    ២- បិទ​ត្រសក់

    ដាវីន បាន​ប្រាប់​វិធីសាស្ត្រ​មួយ​​ធ្វើឲ្យ​ផ្ទៃ​មុខ​ស្រស់​ថ្លា​វិញ ក្រោយ​សម្រាល​កូន​ហើយ ដែល​ម៉ាក់​ៗ​ទាំងអស់​​សុទ្ធតែ​ចង់​ដឹង​។ចិត​ត្រសក់​ពីរ​ចំណិត​ស្ដើង​ៗ រួច​យក​មក​បិទ​ពី​លើ​ភ្នែក​ឲ្យ​គ្របដល់​រង្វង់​ខ្មៅ ១៥-២០ នាទី ចាំ​លាង​សម្អាត​ចេញ។ ព្យាយាម​ធ្វើ​ឲ្យ​បាន ៣ ដង/​សប្ដាហ៍ នោះ​វា​នឹង​រលុប​ទៅ​វិញ​បន្តិច​ម្ដង​ៗ។

    ៣- ប្រើ​ម៉ាស់​បិទ

    ប្រសិនបើ​​ម៉ាក់ៗ​មិន​មាន​ពេល​គ្រប់គ្រាន់​ទេ អាច​រក​ទិញ​ម៉ាស​បិទ​ក្រោម​ភ្នែក ហើយ​ជ្រើសរើសម៉ាសដែល​មាន​គុណភាព​ល្អ។ ចំណែក​ប្រសិទ្ធិភាព​ក៏​អាច​ទទួល​យក​បាន​ដែរ គ្រាន់តែ​ត្រូវ​ចំណាយ​អស់​ច្រើន​ជាង​វិធី​ធម្មតា​ៗ។ នេះជាការ​ចែករំលែក​របស់ នីតា ដែល​ជួប​បញ្ហា​ភ្នែក​ស្លក់ ហើយ​ដោះស្រាយ​តាម​វិធី​បែប​ទំនើប​នេះ។

    អត់​ងងុយ​មើល​កូនមានស្នាមខ្មៅក្រោមភ្នែកHello-គ្រពេទ្យ

    ៤- ជ្រលក់​កន្សែង​ទឹក​ក្ដៅ ឬស៊ុតស្ងោរ រួច​យក​មក​ស្អំ

    ចំណែក មួយ​គ័ង ដែល​ធ្លាប់​ជួប​បញ្ហា​នេះ បាន​ប្រាប់​ពី​វិធី​យ៉ាង​សាមញ្ញ​ថា គ្រាន់តែ​យក​​ស៊ុត​ស្ងោរ ឬ​កូន​កន្សែង​តូច​ៗ​ពីរ​ទៅ​ជ្រលក់​ទឹក​ក្ដៅ ពួត​ឲ្យ​ស្ងួត បន្ទាប់​មក​យក​មក​ស្អំ​ពី​លើ​ភ្នែក អាច​កាត់បន្ថយ​បាន​ស្នាម​រង្វង់​ខ្មៅ​នោះ​បាន​ច្រើន ហើយ​ជួយ​ឲ្យ​ភ្នែក​ស្រឡះ​ល្អ​ថែម​ទៀត​ផង។

    ៥- ធ្វើ​ម៉ាស​រមៀត

    អ្នក​ដែល​មាន​ពេល​ច្រើន​អាច​សាក​ធ្វើ​ម៉ាស​ដែល​ផ្សំ​ពី​រមៀត ទឹកដោះគោ​ឆៅ និង​ទឹក​ឃ្មុំ យក​មក​បិទ​ជុំវិញ​ភ្នែក ហើយ​ទុក​ចោល ២០ នាទី​ ចាំ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហៗ។ បើ​ឧស្សាហ៍​លាប​ពេញ​ផ្ទៃ​មុខ​តែម្ដង​ក៏​បាន ព្រោះ​វា​អាច​ជួយ​ឲ្យ​មុខ​ស​ភ្លឺថ្លា និង​ស្រស់ជាង​មុន នេះ​ជា​វិធី​កែខៃ​បញ្ហា​របស់ ស្រីពៅ

    អត្ថបទ​ពាក់ព័ន្ធ៖ ពេល​កូន​ខ្ចី​សាច់​ឡើង​ស​ស្អាត និង​ម៉ដ្ត​​រលោង បើ​ម៉ាក់​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម