backup og meta

ក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

    ក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង

    អាង​តែ​ជា​ប្រភេទ​ថ្នាំ​ដែល​យើង​អាច​រក​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា ម៉ាក់ប៉ា​មួយ​ចំនួន​បាន​ឲ្យ​កូន​តូច​ញ៉ាំ​ថ្នាំបញ្ចុះ​កម្តៅលើស​កំណត់។ ការ​ធ្វើបែប​នេះ​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ខ្លាំង ដែល​យូរៗ​ទៅ​អាច​ប្រឈម​នឹង​ការ​ខូច​ថ្លើម។

    នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ពន្យល់​ថា ប្រភេទ​ថ្នាំ​បញ្ចុះ​កម្តៅ​ក្មេងៗ​បើ​យើង​ប្រើ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​ឲ្យ​ប្រើ​ដែល​មាន​លើ​ប្រអប់​ថ្នាំ ឬ​កំណត់​សម្គាល់ និង​កាល​បរិច្ឆេទ ដែល​ភ្ជាប់​ក្នុង​ប្រអប់ថ្នាំ ទៅតាម​អាយុ និងគីឡូ នោះ​មិន​ប៉ះពាល់​សុខភាព​ក្មេង​ទេ តែ​ភាគ​ច្រើន​ប្រើ​ខុស។

    លោក​បន្ត “ជា​ធម្មតា​ពពួក​ថ្នាំ​ប៉ារ៉ាសេតាមុល​អី​ហ្នឹង​ពេញ​​និយម​​ណាស់ ទិញ​ទុក​សឹង​តែ​គ្រប់​ផ្ទះ ហើយ​ឲ្យ​កូន​ក្តៅ​ខ្លួន​ឪពុកម្តាយ​ដឹងតែ​ឲ្យ​កូន​ញ៉ាំ តែ​ពួកគាត់​អត់​ដឹង​ពី​ផល​ប៉ះពាល់ ឬ​អត់​ដឹង​ពី​កម្រិត​គេ​ប្រើ ជួន​កាល​កូនតូច​គេ​តម្រូវ​ឲ្យ​ញ៉ាំ​តែ​ពាក់​កណ្តាល​គ្រាប់ គាត់​ឲ្យ​ញ៉ាំ១​គ្រាប់ ឯ​ពេល​ខ្លះ​គេ​កំណត់​ឲ្យ​ញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់​ដាក់ ២ម៉ោង/ម្តង អ៊ីចឹង​ទៅជា​​ខូច​ថ្លើម’។

    អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

    វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ

    ហេតុអី​​ញ៉ាំ​​ថ្នាំ​​បញ្ចុះ​​កម្តៅ​​លើស​​កម្រិត​ធ្វើ​​ឲ្យ​​ខូច​​ថ្លើម?

    ថ្លើម​​ជា​​​​សរីរាង្គ​ធ្វើ​​មេតាបូលីស​ នៅ​​ពេល​​​យើង​​លេប​​​​ថ្នាំ​​​ចូល​​ទៅ ​ថ្លើម​​​នឹង​​​ព្យាយាម​​​បំបែក ដែល​​​ធ្វើ​​​ឲ្យ​​កោសិកា​​ថ្លើម​​រង​ការ​​ខូច​ខាត ប៉ុន្តែ​​​រាង​កាយ​​​យើង​​​អាច​​​ជួស​ជុល​​​ការ​​​ខូច​ខាត​​​នេះ​​បាន ប្រសិន​​បើ​​កម្រិត​​​ដែល​​ចូល​​មក​​ក្នុង​​បរិមាណ​​ត្រឹម​ត្រូវ។ ក្នុង​ករណី​​​បរិមាណ​​​ដែល​​​យើង​ញ៉ាំ​​​ចូល​​​មក​​ក្នុង​​​ច្រើន​​​ហួស​​ហេតុ សរីរាង្គ​​ថ្លើម​នឹង​​​ព្យាយាម​​​ធ្វើ​​មេតាបូលីស​​​បំបែក​​ទ្វេដង  ជា​ហេតុ​​​នាំ​​ឲ្យ​​​រាង​កាយ​​​មិន​​អាច​​​ជួសជុល​​ឲ្យ​​​មក​​​សភាព​​​ធម្មតា​​​វិញ​​​បាន​​ទេ ដូច្នេះ​កោសិកា​​ថ្លើម​​ក្រិន​​​​​ឈាន​​ទៅ​​ខូច​​ថ្លើម។​

    ទោះ​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​អាច​ប្រើ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក្តី លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ សំណូមពរ​ឲ្យ​ម្តាយឪពុក​ត្រូ​វដឹង ឬ​សាកសួរ​គ្រូពេទ្យ​ពី​កម្រិត​ថ្នាំ​ដែល​ត្រូវ​ប្រើ និង​ចន្លោះ​ពេលប្រើ មុន​ឲ្យ​កូន​ញ៉ាំ នោះ​ទើប​មិន​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។

    គ្រុនក្តៅ-ថ្នាំបញ្ចុះកម្តៅ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម