backup og meta

ប្រយ័ត្ន​ទាំង​អស់​គ្នាជំងឺ៧ មុខ​នេះ​កើត​ញឹក​ញាប់​នៅ​ខែ​​ភ្លៀង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    ប្រយ័ត្ន​ទាំង​អស់​គ្នាជំងឺ៧ មុខ​នេះ​កើត​ញឹក​ញាប់​នៅ​ខែ​​ភ្លៀង

    រដូវ​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់​ហើយ តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ថែរក្សា​សុខភាព​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ។ ស្រប​ពេល​ដែល​អាកាស​ផ្លាស់ប្តូរ​ពី​ក្តៅ​ហួតហែង មក​មាន​ភ្លៀង​ធ្លាក់​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ ៧ មុខ ដែល​ឧស្សាហ៍​កើត​ក្នុង​រដូវ​ភ្លៀង។

    ១- ជំងឺគ្រុនឈាម-គ្រុនចាញ់

    ២- ជំងឺ​គ្រុន​ផ្តាសាយ

    ៣- ជំងឺ​គ្រុនក្តៅ

    ៤- ជំងឺ​ចម្លង​ពី​ចំណី​អាហារ

    ៥- ជំងឺ​ចម្លង​ពី​ទឹក

    ៦- ជំងឺ​អាសន្ន​រោគ

    ៧- ជំងឺ​លិបតូ (ចម្លង​ពី​ទឹកនោម​សត្វ​កណ្តុរ ជា​ពិសេស​នៅ​ពេល​មាន​លិច​ទឹក)។

    ចំពោះ​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​ទាំង ៧ មុខ​ខាង​លើ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បាន​ណែនាំ​ឲ្យ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។

    ផ្តាសាយ៥

    – ត្រូវ​មាន​អាវ​ភ្លៀង ឆ័ត្រ ស្បែក​ជើង​លុយ​ទឹក ត្រៀម​ពេល​មាន​ភ្លៀង​ធ្លាក់

    – ត្រូវ​ងូត​ទឹក​ជម្រះកាយ​ឲ្យ​ស្អាត ក្រោយត្រូវ​ទឹក​ភ្លៀង

    ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ញ៉ាំស៊ុប​ក្តៅៗ

    – អនាម័យ​ខ្លួន​ប្រាណ និង​ចំណី​អហារ

    – ត្រូវ​លាងដៃ​ជាមួយ​នឹង​សាប៊ូ​ជានិច្ច

    – បំបាត់​ដង្កូវ​ទឹក និង​ជម្រក​មូស

    – ផឹកទឹក​ឲ្យ​បាន​យ៉ាង​តិច ២ លីត្រ/ថ្ងៃ

    – ញ៉ាំ​អាហារ-បន្លែ​ផ្លែឈើ​ដែល​មាន​ជីវជាតិ និង​សម្បូរវីតាមីន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម