backup og meta

ក្រោយផ្ទុះករណីព្យាបាលគ្រុនឈាមអស់ជាង ៥ពាន់ដុល្លារ ពេលនេះ​ក្រសួងចេញលិខិតព្រមាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 17, 2019

    ក្រោយផ្ទុះករណីព្យាបាលគ្រុនឈាមអស់ជាង ៥ពាន់ដុល្លារ ពេលនេះ​ក្រសួងចេញលិខិតព្រមាន

    ក្រោយ​ផ្ទុះ​ករណី​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ចំណាយ​អស់​ជាង ៥ ពាន់​ដុល្លារ ពេល​នេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ឈ្មោះ ហម ឡុង ដែល​មាន​ទីតាំង​នៅ​សង្កាត់​មនោរម្យ ខណ្ឌ ៧ មករា។

    នៅ​ក្នុង​លិខិត​ព្រមាន​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ដែល​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​គ្រុន​ឈាម ដែល​ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​រហូត​ទៅ​ដល់​ចំនួន ៩ ថ្ងៃ នោះ ខុស​ទៅ​នឹង​លិខិត​អនុញ្ញាត​ឲ្យ​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ។ ក្រសួង​បញ្ជាក់​ថា ប្រភេទ​សេវា​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី ២៤ ម៉ោង​ឡើយ។

    បើ​តាម​លិខិត​ព្រមាន​នោះ តម្រូវ​ឲ្យ​លោក​វេជ្ជបណ្ឌិត ហម ឡុង ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​សុខាភិបាល និង​មិន​ត្រូវ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​ឡើយ ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ ក្រសួង​នឹង​បិទ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​នេះ។

    ខាង​ក្រោម​នេះ​ជា​លិខិត​ព្រមាន​របស់​ក្រសួង​សុខាភិបាល៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម